ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ​”​ដាយ​មិន​ស្តារ​”​សុំ​ប្រែក្លាយជា​ភោជនីយដ្ឋាន​

ភ្នំពេញ៖​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០បាន​ដឹកនាំ​ក្រុម​កា​ងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​នូវ​ទីតាំង​ភោជនីយដ្ឋាន​មានឈ្មោះ​”​ដាយ​មិន​ស្តារ​”​។​តា​ការស្នើសុំ​របស់លោក​ស្រី​ឌី​ឌី​ណា​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​៣០​ម៉ែត្រ​ភូ​យ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ ។​ ក្រោយពី​បាន​ពិនិត្យ​នូវ​ទីតាំង​ភោជនីយដ្ឋាន​នេះ​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​អនុវត្តតាម​សេចក្ដីជូនដំណឹង​លេខ​០៦៥/២០​សជណ​.​ច្រ​របស់​សាលា​រាជធានី​ភ្នំពេ​ស្តីពីការអនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​។​ ​ក្នុងនោះ​ត្រូវអនុវត្ត​ដូចខាងក្រោម​៖​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវកម្ម​តាម​យន្តការ​ច្រកចេញ​-​ចូល​តែមួយ​រាជធានីភ្នំពេញ។គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាល​នៃ​ជំងឺ កូ​វីដ​-១៩​និង​វិធាន​សុវត្ថិភាព របស់​ក្រសួងទេសចរណ៍ ។ ​បន្ទាប់ពី​ណែនាំ​រួចមក​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​បាន​សំណូមពរ​ដល់​ម្ចាស់​ទីតាំង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ដូចខាងក្រោម​៖១.​ត្រូវ​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល​ឬ​ជែ​ល​សម្រាប់​លាងដៃ​នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល​និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ​ទាំងអស់​មុននឹង​អនុញ្ញាតអោយ​ចូលក្នុង​ភោជនីយដ្ឋាន ។​ ២.​ត្រូវ​រក្សា​គម្លាត​សង្គម​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​៣.​ត្រូវ​រៀបចំ​បុគ្គលិក​ប្រចាំការ​វាស់​កំដៅ​ភ្ញៀវ​មុននឹង​អនុញ្ញាត​ឲ្យ​ចូល​ភោជនីយដ្ឋាន​។​៤.​ត្រូវ​រៀបចំ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ឱ្យបាន​ច្បាស់​។​៥.​ត្រូវ​រៀបចំ​កន្លែង​អង្គុយ​ឱ្យបាន​ទូលាយ​ជា​លក្ខណៈ​ភោជនីយដ្ឋាន​។​៦.​ត្រូវ​ពង្រីក​កន្លែង​ចំណត​អោយបាន​ធំ​ទូលាយ ។​៧. ត្រូវ​បន្ថែម​បំពង់​ពន្លត់​អគ្គិភ័យ​បន្ថែម​ឱ្យបាន​ច្រើន ។​ ៨. ត្រូវមាន​សញ្ញា​ប្រកាសអាសន្ន​ពេល​មាន​អគ្គិភ័យ​កើតឡើង​។​៩. មិនត្រូវ​ចតរ​ថយ ន្ត​នៅលើ​ចិញ្ចើម និង​ទ្រូងផ្លូវ​សាធារណៈ​ជៀសវាង​បណ្តឹង​ពី​សាធារណជន​។​១០.​មិនត្រូវ​បំពង​ឩ​បក​រណ៍​សំឡេង​ធុងបាស​ខ្លាំង​នោះទេ ។​១១. ត្រូវ​អនុវត្តតាម​ស្តង់ដារ​ភោជនីយដ្ឋាន​ដាច់ខាត​មិន​តម្រូវ​ឱ្យប្រើ​ភ្លេង ឬ​ភ្លើងពណ៌​ដូច​ក្លិប​កម្សាន្ត​ឡើយ​។​១២.​ក្នុងករណី​ម្ចាស់​ភោជនីយដ្ឋាន​មិន​អនុវត្តតាម​ការណែនាំ​នេះ រដ្ឋបាល​ខណ្ឌមានជ័យ នឹង​បិទ​អា​ជីក​ម្ម​ភោជនីយដ្ឋាន​នោះ ជា​បណ្តោះអាសន្ន ៕   

ព័ត៌មានជាតិ

បើក​កញ្ចប់​គ្រឿងញៀន​ជា​វត្ថុតាង​និង​សារ​ធាតុគីមី​ប្រមាណ​៣៨​គីឡូក្រាម​ត្រៀម​ដុតចោល​

ខេត្តស្វាយរៀង​៖​លោក​ប៉ុក​ម៉ាន់​នី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​នៅ​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នា​២០២០​នេះ​បាន​អញ្ជើញ​ចូលរួម​បើក​កញ្ចប់​វត្ថុតាង​គ្រឿងញៀន​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ត្រៀម​ដុត​បំផ្លាញចោល​នៅ​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​ដែល​ស្ថិតក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក​តូច​ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្តស្វាយរៀង​និង​លោក​ខាំ​សុ​ផា​រី​ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង​,​លោក​,​លោកស្រី​អភិបាលរង​ខេត្ត​,​ព្រះរាជអាជ្ញា​,​ព្រះរាជអាជ្ញារង​ទាំង​៤​ខេត្ត​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​ជាច្រើនរូប​។​ ​លោក​ប៉ុក​ម៉ាន់​នី​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​រយៈកាល​កន្លងមក​ប្រជាពលរដ្ឋ​មួយចំនួន​តែងតែមាន​ការងឿងឆ្ងល់​និង​សួរថាៈ​សមត្ថកិច្ច​ក្រោយ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រួច​វត្ថុតាង​បញ្ជូន​ទៅណា​?​យកទៅ​ណា​?​តើ​ពេលណា​គេ​ធ្វើ​ពិធី​ដុត​កម្ទេចចោល​?​ជាក់ស្ដែង​សម្រាប់​ខេត្តស្វាយរៀង​ជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ពិធី​ដុត​កម្ទេចចោល​គ្រឿងញៀន​ទាំងអស់នេះ​។​ ​លោក​បាន​បន្តថាៈ​កម្មវិធី​ដុតបំផ្លាញ​គ្រឿងញៀន​ទាំងអស់នេះ​គឺជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់ឱ្យ​អនុវត្តន៍​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​ឱ្យមាន​ទិវា​ថ្ងៃ​២៦​ខែមិថុនា​គឺជា​ទិវា​ប្រារព្ធ​ឡើង​ដើម្បី​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។​កន្លងមក​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដុត​គ្រឿងញៀន​ផង​និង​ក្រសួងយុត្តិធម៌​ក៏បាន​ដុតបំផ្លាញ​គ្រឿងញៀន​ចោល​ផងដែរ​។​ ​ សូមបញ្ជាក់ថា​គ្រឿងញៀន​និង​វត្ថុតាង​ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​មាន​៤​ខេត្ត​គឺ​ខេត្តស្វាយរៀង​,​ព្រៃវែង​,​ត្បូងឃ្មុំ​,​កំពង់ចាម​,​ស្មើ​៥២២​សំណុំរឿង​។​ក្នុងនោះ​គ្រឿងញៀន​៣៦,៨៣៤,២៩​ក្រាម​សារធាតុ​គីមី​២២៦៨,៨៩​ក្រាម​កញ្ឆា​៨,៩៦​ក្រាម​៕​    

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេដែលទឹកហូរច្រោះ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។ ទន្ទឹមនេះចំនុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំងបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃម្សិលមិញ ត្រូវបានជួសជុលបណ្តោះអាសន្ន និងដាក់ឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញហើយ៕

ព័ត៌មានជាតិ

ពេញ១ខែកក្កដា ក្រសួងប្រមូលថវិកាបានជិត៦០០លានរៀលពីការពិន័យរថយន្តដឹកលើសទម្ងន់

ភ្នំពេញ ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍បានដឹកនាំការប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំខែកក្កដា ឆ្នាំ២០២០ សរុបចំនួន១៥៧ ២៦៩គ្រឿង និងប្រមូលថវិកាពិន័យបានចំនួន ៥៨៦ ៦៩៥ ០០០ រៀល នៃរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២ គ្រឿង ស្មើនឹង ២៩.៧២%។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីពេលថ្មីកន្លងទៅនេះ។ តាមរបាយការណ៍នៃការអនុវត្តការងារនោះ មានរថយន្តត្រួតពិនិត្យរួមមាន ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤៦ ៤៣២គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៧គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២១១គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ៩២គ្រឿង ក្នុងកិច្ចប្រជុំនោះលោករដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង ក្នុងទិសដៅការងារបន្ទាប់ ដើម្បីទប់ស្កាត់រថយន្តដែលគេចវេសមិនចូលស្ថានីយ និងបើកបរតាមផ្លូវវាងផ្សេងៗដែលមិនមានស្ថានីយជញ្ជីង។ ឯកឧត្តមបានអនុញ្ញាតឲ្យគ្រប់ស្ថានីយទាំងអស់អាចចាប់អូសរថយន្តណាដែលបើកគេចស្ថានីយក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែតមកថ្លឹងក្នុងស្ថានីយបាន និងជំរុញឲ្យក្រុមចល័តក្រសួងចេញប្រតិបត្តិការឲ្យបានឆាប់រហ័ស។ […]

ព័ត៌មានជាតិ

តុលាការ​ឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសង​ម្នាក់​ដែល​ទទួល​ទិញ​ម៉ូតូ​ចោរ​ជាច្រើន​គ្រឿង​

កណ្តាល​៖​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​នេះថាៈ​​លោក​ថោង​ផល្លា​រង្សី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០​បានចេញ​ដីកាឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសង​ម្នាក់​ដាក់ពន្ធនាគារ​បណ្តោះ​អាសន្ន​ពីបទ​”ទទួលផល​ចោរកម្ម​”។ការឃុំខ្លួន​តាម​មាត្រា​៣៩៩​និង​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការទិញ​ចោរ​ជាច្រើន​គ្រឿង​។ ​ ជន​ត្រូវ​ចោទ​រូបនេះ​ឈ្មោះ​គឹម​ឡេង​សល់​អាយុ​៤០​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឈឿន​សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល​។​ក្នុងនោះ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​សេង​រិទ្ធី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ឈ្មោះ​វ៉ា​ថា​រី​បាន​ប្រាប់​ឱ្យដឹងថាៈ​គ្រួសារ​របស់គាត់​បានរ​ក​ស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​ជាង​មួយឆ្នាំ​មកហើយ​មិនដែល​មានច្បាប់​អនុញ្ញាត​ពី​ខាង​ស្ថាប័ន​ណា​ទេ ព្រោះ​ខ្លួន​មិនចេះ​ច្បាប់​។​ម៉ូតូ​មួយចំនួន​ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នោះ​គឺជា​ម៉ូតូ​ដែល​ជន​ទុ​ច្ច​រិ​ក​កាច់ក​និង​លួច​គេ​យកមក​បញ្ចាំ​ព្រោះថា​គ្រាប់​សោរ​ម៉ូតូ​មាន​សភាព​បែកខ្ទេច​និង​មា​នស​ភាពមិនប្រក្រតី​ជាច្រើន៕​    

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​គណៈមេធាវី​ដាក់ទណ្ឌកម្ម​វិន័យ​លើ​មេធាវីម្នាក់ដែល​បាន​លួច​ដក​លុយ​កូនក្ដី​

ភ្នំពេញ​៖​គណៈកម្មការ​វិន័យ​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ដាក់ទណ្ឌកម្ម​វិន័យ​លើ​លោក​មេធា​វីឡា​ច​សំរោង​ដែលមាន​អត្តលេខ​៧៤៩​មិនឱ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​រយៈពេល​៦​ខែ​។​ព្រោះតែ​លោក​មេធា​វីឡា​ច​សំរោង​លួច​ដក​លុយ​កូនក្ដី​ឬ​អតិថិជន​ចំនួន​២៦០.០០០​ដុល្លារ​អាមេរិក​យកទៅ​ទិញ​ដី​ពីរ​ប្លង់​។ ​នៅក្នុង​សេចក្ដីសម្រេច​ស្ដីពី​ការដាក់ទណ្ឌកម្ម​វិន័យ​លើ​លោក​មេធាវី ឡា​ច សំរោង របស់​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នេះ​ចុះហត្ថលេខា​ដោយ លោក​មេធាវី សួន​វិសាល​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២​។​ សេចក្ដីសម្រេច​នោះ​មាន​៥​ប្រកា​រហើយ​ប្រការ​១​បញ្ជាក់ថា​មេធាវី​ត្រូវ​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​និង​ព្យាយាម​បញ្ចៀស​ជម្លោះ​ជាមួយ​អតិថិជន​។ ប៉ុន្តែ​ក្នុងករណីនេះ​លោក​មេធា​វីឡា​ច​សំរោង​បែរជា​ដក​ប្រាក់​ដែល​អតិថិជន​ប្រគល់ឱ្យ​សម្រាប់​យក​ ​ទិញ​ដី​ពីរ​ប្លង់​ពី​តុលាការ​អនុវត្ត​ទៅប្រើ​ប្រាស់​ក្នុងករណី​ផ្សេង​ដោយ​ពុំមាន​កំណត់​ក្នុង​កិច្ចសន្យា​ឬ​ពុំមាន​ការយល់ព្រម​ពី​អតិថិជន​ទៅវិញ​។​អំពើ​នេះ​ល្មើស​នឹង​មាត្រា​១៨​មាត្រា​២៣​និង​មាត្រា​២៨​នៃ​ក្រមសីលធម៌​មេធាវី​។ ​រីឯ​ក្នុង​ប្រការ​២​វិញ​នៃ​ចំណុច​មួយ​បាន​បញ្ជាក់ថា​ដាក់ទណ្ឌកម្ម​វិន័យ​ហាមឃាត់​ភាគី​ឆ្លើយតប​ឈ្មោះ​មេធាវី ឡា​ច សំរោង អត្ដ​លេខ​៧៤៩ មិនឱ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​រយៈពេល​៦​ខែ​ស្របតាម​មាត្រា​៥៩ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្ដីពី​លក្ខន្ដិកៈ​មេធាវី​។ ក្នុង​រយៈពេល​ហាមឃាត់​ការប្រកប​វិជ្ជាជីវៈ​មេធាវី​នេះ ​ លោក​មេធា​វីឡា​ច​សំរោង​នៅតែមាន​កាតព្វកិច្ច​បង់​វិភាគទាន​និង​គោរព​តាម​វិធាន​វិជ្ជាជីវៈ​មេធាវី​ដដែល​។ ​នៅ​ចំណុច​ពីរ​ភាគី​ឆ្លើយតប​ត្រូវប្រគល់​ប្រាក់​ចំនួន​២៦០.០០០​ដុល្លារ​អាមេរិក​ឱ្យទៅ​ភាគី​ទាមទារ​វិញ​។​ប្រភព​មិនបាន​បញ្ជាក់​ឈ្មោះ​និង​ទីកន្លែង​របស់​អ្នក​ទាមទារ​នោះ​ថា​ជា​នរណា​ឡើយ​៕​    

ព័ត៌មានជាតិ

វៀតណាមបាន​​រាយការណ៍​អំពី​ករ​ណី​ស្លាប់​ដំបូងពី​ជំងឺ​​កូវីដ១៩

កាល​ពី​សុក្រប្រទេស​វៀតណាមបាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូងពី​ជំងឺ​កូវីដ១៩ក្រោយ​ពី​ប្រទេស​នេះ​បាន​ទទួល​ការ​សាទរ​ពី​ជុំវិញ​ពិភពលោក​ថាបាន​ចាត់​វិធានការ​ថ្នាក់​ជាតិដ៏​ជោគជ័យ​មួយដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ។ ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ ​VNA បាន​រាយការណ៍​ថា អ្នក​ស្លាប់​នោះ​ដែល​គេ​ស្គាល់​ថា​អ្នក​ជំងឺ​លេខ​៤២៨ជា​បុរស​អាយុ​៧០​ឆ្នាំ​ម្នាក់ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រហើយ​ទំនង​បាន​ឆ្លង​កូវីដ១៩​ពី​ទី​ក្រុង​ដាណាងភាគ​កណ្តាល​ប្រទេស។ ទី​ក្រុង​ដាណាង​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​រាតត្បាតចុង​ក្រោយ​នៅ​វៀតណាម​ហើយ​អាជ្ញាធរ​នៅទី​កំពុង​សាង​សង់​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​មួយ​ដែល​មាន​គ្រែ​១.០០០​ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​នេះ ​ដោយ​មាន​មន្ទីរ​ពេទ្យ​បួន​ត្រូវ​បិទ​ដោយ​សារ​មាន​ករណី​ឆ្លង​កូវីដ១៩​នៅ​ទី​នោះ។ប្រទេស​វៀតណាម​ដែល​មាន​ប្រជាជន​៩៦​លាន​នាក់​ កន្លង​មក​មិនបាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ណា​មួយ​អស់​រយៈពេល​១០០​ថ្ងៃ​ជាប់ៗ​គ្នា នៅ​មុន​ពេល​ករណី​ឆ្លង​កូវីដ១៩​ថ្មី​ដែល​គេ​មិន​ដឹង​ប្រភព​ស្រាប់​តែ​លេច​ឡើង​នៅ​ទី​ក្រុង​ទេសចរណ៍ ដាណាងដ៏​មាន​ប្រជាប្រិយភាព​កាល​ពី​មួយ​សប្តាហ៍​មក​នេះ។ក្រសួង​សុខាភិបាល​វៀតណាម​កាល​ពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​ពី​ករណីឆ្លង​ថ្មី​៨២​ករណី ដែល​ក្នុង​នោះ​២៦​ករណី​មក​ពី​ក្រៅ​ប្រទេស ហើយ​ចំនួន​នេះ​ជា​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​សម្រាប់​វៀតណាម។កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​ហាណូយ​បាន​ចាប់​ផ្តើម​ការ​ធ្វើ​តេស្តរក​កូវីដ១៩​ជា​ទ្រង់ទ្រាយ​ធំ ហើយ​ត្រឹម​សុក្រ​មាន​ពលរដ្ឋ​ជិត​២២.០០០​នាក់​ក្នុង​រដ្ឋធានី​វៀតណាម​ត្ឬូវ​បាន​ធ្វើ​តេស្ត ដោយ​២១.០០០​នាក់​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន។ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​ក្រុង​ហាណូយ។អាជ្ញាធរ​ក្រុង​ហាណូយ​នៅ​ពេល​នេះ​ក៏​បាន​ហាមឃាត់​ការ​ជួប​ប្រជុំ​ធំៗ​ និង​បិទ​ក្លិប​កម្សាន្ត​ពេល​រាត្រី​។ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​បើកដោយ​ត្រូវរ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម។​អ្នក​ជំនាញ​ថា ប្រទេស​វៀតណាម​ប្រហែង​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វេសប្រហែស​របស់​ខ្លួន​ក្រោយ​ពី​ជោគជ័យ​ទប់ស្កាត់​ជំងឺ​នេះ​នៅ​ដំណាក់កាល​ដំបូង ដោយ​សកម្មភាព​សង្គម​ចាប់​ផ្តើម​បើក​វិញ​ជា​ធម្មតា​ឆាប់​ពេក ការ​ពាក់​ម៉ាស់​តិច​ជាង​មុន ហើយ​ការ​ធ្វើ​ទេសចរណ៍​ក្នុង​ស្រុក​កើន​ឡើង។គិត​មក​ដល់​ថ្ងៃ​សុក្រ​វៀតណាម​មាន​ករណី​ឆ្លង​កូវីដ១៩​សរុប ៥៤៦​ករណី៕

ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តក្រចេះ

ខេត្តក្រចេះ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងថ្មី នៅខេត្តក្រចេះ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត រួមនិងឯកឧត្តម អមដំណើរ និងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កងកម្លាំងទាំងបីប្រភេទ លោកប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីសាលាដំបូងខេត្តជាច្រើនរូបទៀតផងដែរ។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានការកោតសរសើរចំពោះលោកជំទាវ អ៊ិន ម៉ានិត ដែលបានអនុវត្តការងារកន្លងមកបានល្អប្រសើរ និងមានសហការគ្នាគ្រប់ស្ថាប័នពាក់ព័ន្ធបានទូលំទូលាយ ដោយឈរលើគោលការច្បាប់ជាមូលដ្ឋាន។ ទន្ទឺមនោះ ឯកឧត្តមក៏បានស្វាគមន៍ចំពោះ ឯកឧត្តម តុប ឈុន ហេង ដែលទើបនឹងឡើងកាន់មុខតំណែងថ្មីនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្តនឹងបន្តសហការគ្នាក្នុងវិស័យយុត្តិធម៌ឲ្យបានល្អ និងប្រកបដោយយុត្តិធម៌ សច្ចធម៌ និងតម្លាភាព គ្មានអំពើពុករលួយ។ […]

ព័ត៌មានជាតិ

សម្តេចហ៊ុនសែន៖អរគុណសន្តិភាពខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសា​រមន្ទីរទួលស្លែងក្នុង​បញ្ជីស្មារតីចងចាំនៃ​ពិភពលោក

អបអរសាទរខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១កក្កដានេះ។បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈឆ្នាំ២០០៨ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។ សូមថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ ​និងចងក្រងឯកសារស្នើសុំនេះឡើង៕

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​ចំនួន​៧៩​នាក់​មកពី​ប្រទេស​ហ្ស៊​កដា​នី ឥណ្ឌា និង​ប៉ា​គី​ស្ថាន នឹង​មកដល់​កម្ពុជា​វិញ​នៅ​ព្រឹក​នេះ​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក គុយ គួ​ង បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧៩​នាក់ នឹង​ត្រឡប់​មកពី​ប្រទេស​ហ្ស៊​កដា​នី​, ឥណ្ឌា និង​ប៉ា​គី​ស្ថាន ចូល​មកដល់​កម្ពុជា​វិញ​នៅ​ព្រឹក​នេះ តាម​ជើងហោះហើរ​ចំនួន​២​ផ្សេងគ្នា​។​ ​តាម​លោក កុយ គួ​ង បាន​បញ្ជាក់ថា ដោយមាន​កិច្ចខិតខំ​ប្រឹងប្រែង និង​សម្របសម្រួល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប ពលករ​ខ្មែរ​ចំនួន​២៨​នាក់ និង​ទារក​១​នាក់ ដែល​ត្រូវបាន​រោងចក្រ​វាយ​ន​ភណ្ឌ​ចំនួន​០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅ​ប្រទេស​ហ្ស៊​កដា​នី បញ្ឈប់​កិច្ចសន្យាការងារ ដែល​ពួកគាត់​នឹងធ្វើ​ដំណើរ​ចេញពី​ប្រទេស​ហ្ស៊​កដា​នី នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយនឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨៖១៥​ព្រឹក តាម​ជើងយន្តហោះ​លេខ 8M1105​។ ពលករ​ខ្មែរ​ចំនួន​២៨​នាក់​នេះ គឺ​ស្ថិត​ក្នុងចំណោម​ពលករ​ខ្មែរ​សរុប​ចំនួន​៨៣ ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ​ទាំងពីរ​ខាងលើ​។​ ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​នេះដែរ​ក៏មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៥០​នាក់ (​ជា​អ្នកដំណើរ​ទូទៅ​អ្នក​មកពី​ពិនិត្យ​ជំងឺ និង​និស្សិត​) មកពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន ក៏​នឹងធ្វើ​ដំណើរ​ត្រឡប់មក​កម្ពុជា ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី តាម​ជើងយន្តហោះ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី […]