ព័ត៌មានសន្តិសុខសង្គម

រថយន្តឆ្លាមវះគូទរបស់ឈ្មួញឈើអស់ល័ក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តមណ្ឌលគិរី ៖ រថយន្តឆ្លាមដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បាន ខណៈកំពុងធ្វើសកម្មភាពដឹកឈើចេញមកពីក្នុងព្រៃ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈដែលការស្ទាក់ចាប់នេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ។ តាមប្រភពព័ត៌មានដែលទទួលបានឲ្យដឹងថា រថយន្តខាងលើធ្វើសកម្មភាពដឹកឈើឡើងដល់ផ្លូវជាតិ៧៦ ក៏មានស្នាក់ការបរិស្ថាន (ផ្ទះតាសែន) រថយន្តបានបន្តឆ្លងកាត់តាមមុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា បោះពួយលឿន។ លុះមកដល់ជិតទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បានតែម្ដង។ ប្រភពបានបញ្ជាក់ថា តៃកុងឡានរងរបួស ខណៈបើកបំបុកឡានសមត្ថកិច្ច គេស្គាល់ឈ្មោះថា (អាលាប) ក្រុមនេះមានឡានដឹកឈើជាច្រើន ពួកគាត់ត្រូវបានគេស្គាល់មានឈ្មោះ (អាមុន្នី) និងឈ្មោះ អាស៊ាន។​ ប្រភពបន្ថែមទៀតថា តៃកុងឡានដឹកឈើទាំងនោះភាគច្រើនសុទ្ធសឹងតែប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕

ព័ត៌មានសន្តិសុខសង្គម

តុលាការ​ចោទ​ស្ដ្រី​ដែល​យក​កាំបិត​វះ​មុខ​ក្មេង​តូច​ពីបទ​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ

ភ្នំពេញ​៖​ស្ដ្រី​ម្នាក់​ដែល​យក​កាំបិត​វះ​មុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ ដោយសារតែ​ក្មេងៗ​ឈ្លោះ​គ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០ ត្រូវបាន​លោក​សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​យោងតាម​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​ស្ត្រី​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១០​ឆ្នាំ​ទៅ​២០​ឆ្នាំ បើសិនជា​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដួច​ការចោទប្រកាន់​នេះ​មែន​។​ស្ត្រី​រូបនេះ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។​ ​ស្ត្រី​រូបនេះ​បាន​ត្រូវ​កម្លាំង​នគរបាល ឃាត់ខ្លួន​នាំយកទៅ​សាកសួរ ក្រោយ​ពេលធ្វើ​សកម្មភាព យក​កាំបិត​ប៉ុនប៉ង​អារ​.​ក​សម្លាប់​ក្មេងស្រី​ម្នាក់ ព្រោះតែ​ខឹង ក្មេងស្រី​រូបនោះ​យក​ដុំថ្ម​គប់​កូនប្រុស បែកក្បាល​កាលពី​២​ថ្ងៃមុន​។ ប៉ុន្តែ​ការប៉ុនប៉ង​សម្លាប់​ក្មេងស្រី​រងគ្រោះ មិនបាន​សម្រេច​ទេ ដោយសារតែ​នាង ស្រែកយំ​ខ្លាំងៗ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​។​ស្ត្រី​ដៃដល់​បាន​យក កាំបិត​ឆូត​ផ្ទៃមុខ និង​ច្រមុះ ព្រមទាំង​ដៃ​ក្មេងស្រី​រងគ្រោះ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ រួច​រត់គេចខ្លួន​ចូលទៅ​ក្នុងផ្ទះ មុននឹង​នគរបាល​ម​កក​ដល់​។​ ​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ក្រោយពេល​ចាប់ខ្លួន​ស្ត្រី​នោះបាន​និយាយថា គាត់​ខឹង​ខ្លាំងណាស់​ដេក​អត់​លក់​២​យប់​ហើយ ដោយសារតែ​ក្មេងស្រី​រងគ្រោះ​ធ្វើឱ្យ​កូន​គាត់​ចេញឈាម​។​ត្រូវ​ដឹងថា កូន​គាត់​ធំ​ឡើងជា​តារា​ផង ដូច្នេះ​គាត់​សុំ​ត្រឹមតែ​ឱ្យ​ក្មេងស្រី​នេះ ចេញឈាម​វិញ​ដូចជា​កូន​គាត់​វិញ​ប៉ុណ្ណោះ​។ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បាន​​ប្តី​និង​ប្រពន្ធ​ដែល​ដាក់​អន្ទាក់​ឆក់​ចាប់​សត្វ​ក្នុង​ព្រៃ​សហគមន៍​

ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​ការពារ​ព្រៃឈើ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចុះ​ល្បាត​ពួន​លាក់ខ្លួន​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​។​ ទាំងពីរ​នាក់​នេះ​ជា​មុខសញ្ញា​ធ្លាប់ធ្វើ​សកម្មភាព​យ៉ាងសកម្ម​បាន​ប្រើប្រាស់​ឧបករណ៍​ដាក់​អន្ទាក់​ឆក់​ចាប់​សត្វព្រៃ​ក្នុង​ដែន​ព្រៃឈើ​សហគមន៍​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិ​វិធី​។​ ​ព្រះសង្ឃ​ប៊ុន​សា​លួត​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ​ន័​មាន​សង្ឃដីកា​ថា​៖​កម្លាំង​ព្រះសង្ឃ​និង​កងកម្លាំង​យោធា​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ល្បាត​ពួន​លាក់ខ្លួន ឃាត់​ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ អ៊ុច រី​ន អាយុ​៣១​ឆ្នាំ​និង​ប្រពន្ធ ឈ្មោះ​សុខ ផល អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​សុពណ៌​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ សត្ថកិច្ចដកហូត​បាន​នៅ​ឧបករណ៍​អន្ទាក់​ឆក់​ចាប់​សត្វព្រៃ​អាគុយ​ចំនួន​២​ធុង​,​អាំង​ម៉ូ​ទ័​រ​ឆក់​ចំនួន​១​គ្រឿង​,​ខ្សែលួស​ប្រវែង​ចំនួន​១.០០០​ម៉ែត្រ​និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្តី​ប្រពន្ធ​នេះ​បាន​នាំខ្លួន​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាត់វិធានការ​តាម​នីតិវិធី​។​ ព្រះ​អង្ក​មាន​សង្ឃដីកា​បញ្ជាក់​ថាជ​ន​សង្ស័យ​នេះ​ជា​មុខសញ្ញា​ចាស់​បាន​ប្រព្រឹត្ត​ដាក់​អន្ទាក់​ឆក់​ចាប់​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​សហគមន៍​មួយ​នេះ​។​សត្វ​ជាច្រើន​ប្រភេទ​ត្រូវ​កម្លាំង​ការពារ​សហគមន៍​ដើរល្បាត​ប្រទះឃើញ​ស្លាប់​ដោយ​ស្នាដៃ​ជនសង្ស័យ​នេះ​៕      

ព័ត៌មានសន្តិសុខសង្គម

យុវជនពីរនាក់​ជិះ​ម៉ូតូឌុបគ្នា​បុក​រថយន្ត​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់

ភ្នំពេញ​:​បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​បត់​ចូល​ច្រក​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នាក់​។​ ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ចំណុច​ស្តុ​ប​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ក្នុងភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១៧​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​ ​សព​រងគ្រោះ​មានឈ្មោះ​ប៊ុន​សម្បត្តិ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​សុ​ក្រំ​ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​អ្នករងរបួស​ធ្ងន់​មានឈ្មោះ ឆិ​ប រដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​ដែល​ស្លាប់​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ក្រុង​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕   

ព័ត៌មានសន្តិសុខសង្គម

នគរបាលខណ្ឌដង្កោចាប់ជនបរទេស៣នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បរទេស​៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​(​លុយ​១០,៧៥០​ដុល្លារ​) កើតឡើង​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បរទេស​ទាំង​៣​នាក់​នោះ​រួមមាន ៖ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ​ចំណែក​វត្ថុតាង​ចាប់យក​៖ ១-​កុំព្យូទ័រ​ចំនួន​០៣​គ្រឿង (​ម៉ាក […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំង​នគរបាល​ឃាត់​ជនសង្ស័យ​២​នាក់​កំពុង​លក់​គ្រឿងញៀន​ដកហូត​វត្ថុតាង​

ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់​ក្រោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១៦​កញ្ចប់​ខណៈ​ជននេះ​កំពុង​ឈរ​លក់​។​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​វាល​ខ្សាច់​ជាប់​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២​។ ​ ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ សេង​លី​ណា ភេទ ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​និង​ឈ្មោះ​ដួង​ច័ន្ទ​តារា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​T០៦​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​នៅ​ខេត្តស្ទឹងត្រែង​

ស្ទឹងត្រែង​៖​ជនជាតិ​ឡាវ​២​នាក់​ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក​ឡឹ​ក​វណ្ណៈ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​ឧ​ត្ត​ម​សេនីយ៍​ត្រី​យិន​បញ្ញា​រិ​ទ្ធ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​និង​ឧ​ត្ត​ម​សេនីយ៍​ទោ​ដុស​វណ្ណា​សុ​វ​ឌ្ឃ​នៈ​នាយការិយាល័យ​ក​៩​សហការ​ជាមួយ​កម្លាំង​BLO​ប្រចាំ​ព្រំដែន​។​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ភូមិសាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ សមត្ថកិច្ច​ចុះបង្ក្រាប​បានបញ្ជាក់​ថាជ​ន​សង្ស័យ​ជនជាតិ​ឡាវ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន​ទី​១​ឈ្មោះ​ស៊ូ​បាន់​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ណា​សែង​ខាំ​ស្រុក​សៃ​ខេត្ត​ឧ​ត្ត​ម​សៃ​។​ទី​២​ឈ្មោះ​ចាន់​ឌី​ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​រស់នៅ​ភូមិ​ភៀ​ង​ញ៉​ស្រុក​សៃ​ខេត្ត​ឧ​ត្ត​ម​សៃ​។​ នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ជូ​ញ​ដូរ​គ្រឿងញៀន​ឆ្លងដែន​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​ដែល​ភស្តុតាង​ដាក់​នៅក្នុង​វ៉ា​លី​ស​មួយ​។ ​បន្ទាប់ពី​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ទាំងពីរ​នាក់​រួមជាមួយ​គ្រឿងញៀន​មួយ​វ៉ា​លី​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ពី​ព្រំដែន​កម្ពុជា​ឡាវ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ទាំងយប់​។​ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​ ​នេះ​គឺជា​ករណី​ថ្មី​មួយទៀត​បន្ទាប់ពី​បង្ក្រាបបាន​សារធាតុ​មេ​តំ​តាម​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ចំនួន​៧​គីឡូក្រាម​កាល​កន្លងទៅ​ថ្មីៗ​នេះ​៕​     

ព័ត៌មានសន្តិសុខសង្គម

ភ្លើង​ម៉ូតូ​ចាំង​ភ្នែក​ពេលយប់​បណ្តាលឱ្យ​មន្ត្រី​ជើង​ខ្លាំង​ម្នាក់​បែកក្បាល​និង​ម្នាក់ទៀត​ជាប់​ខ្នោះ

កណ្តាល​៖​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ពេញ​ម្នាក់​និង​ម្នាក់ទៀត​ជាម​ន្ត្រី​យោធា​កងកិត្តិយស​ត្រែទ័ព បាន​ប្រើ​អំពើហិង្សា​ដាក់គ្នា​រហូត​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​កាលពី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។ ​លោក​វរសេនីយ៍ឯក​ម៉ែន​សុខ​ឃឿន​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​លាង​សុធី​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជា​យោធា​កងកិត្តិយស​ត្រែទ័ព​នៅ​ភូមិ​ស្វាយជ្រំ​ឃុំ​ស្វាយជ្រំ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្ដាល​រងរបួស​បែ​ក​ក្បាល​ហូរឈាម​។ ​រីឯ​ជនសង្ស័យ​ឈ្មោះ​ជាស​ង្ហា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជា​អាវុធហត្ថ​នៅ​អង្គភាព​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ពេញ​នៅ​ភូមិ​ស្នា​ពីមុខ​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​រួមមាន​វត្ថុតាង​មាន​អាវុធ​ខ្លីម៉ាក​K54​ចំនួន​០១​ដើម​លេខ​55006467,​បង់​១,​គ្រាប់​ចំនួន​៨​គ្រាប់​។​ ​លោក​អធិការ​បាន​បន្តថា​កាលពី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២​ជនសង្ស័យ បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​ពេល​ជិះ​មកដល់​ផ្លូវ​កៅស៊ូ​ក៏​ជួប​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ហើយ​មានទំនាស់​រឿង​ភ្លើង​ម៉ូតូ​ចាំង​ភ្នែក​។​បន្ទាប់មក​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​ជនរងគ្រោះ​។​ ​ពេលនោះ​ជនសង្ស័យ​បាន​ដក​អាវុធខ្លី​ពី​ចង្កេះ​មក​វាយ​ជនរងគ្រោះ​ត្រូវ​ត្រង់​ក្បាល​បណ្ដាលឱ្យ​បែក​ហូរឈាម​។​ភ្លាមៗ​នោះ​កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រុំ​និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​អនុវត្តតាម​នីតិវិធី​៕​       

ព័ត៌មានសន្តិសុខសង្គម

រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​១​គ្រឿង​ក្រឡា​ប់រង​ការខូចខាត​ធ្ងន់ធ្ងរ​

ភ្នំពេញ​៖​រថយន្ត​តូ​យូ​តា​រី​វ៉ូ​បាន​ក្រឡាប់​បន្ទាប់ពី​បុក​គ្នា​ជាមួយនិង​រថយន្ត​ព្រូស​។​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​១០០៣​កែង​និង​ផ្លូវ​១៩៥២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ប្រភព​បានឱ្យដឹងថារ​ថយ​ន្ត​ម៉ាក​តូ​យូ​តា​រី​វ៉ូ​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BE.5458​បើកបរ​ល​ក្នណ​:​គ្រួសារ​ប្តី​ប្រពន្ធ​និង​កូនតូច​៣​នាក់​ទៀត​តាម​បណ្ដោយ​ផ្លូវ​១០០៣​។​ មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ប្រផេះ​ស៊េរី​ឆ្នាំ​២០០៧​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R.8562​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​តាម​បណ្ដោយ​ផ្លូវ​១៩៥២​។​រថយន្ត​នោះមក​បុក​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​តូ​យូ​តា​រី​វ៉ូ​ក្រឡាប់​ផ្ងារ​មួយ​ចំហៀង​តែ​មិនមាន​អ្នករងរបួស​នោះទេ​។​រថយន្ត​ទាំងពីរ​គ្រឿង​ខូចខាត​កំពិត​យ៉ាងដំណំ​ដូចគ្នា​។​ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ដល់​ក៏​ឱ្យ​ភាគី​ទាំងសង្ខាង​សម្របសម្រួល​គ្នា​ភាគី​ទាំង​២​ក៏​យល់ព្រម​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕​   

ព័ត៌មានសន្តិសុខសង្គម

គ្រាន់តែ​មាត់ក​ឮ​មាន​អ្នក​គំរាម​ចង់​បាញ់សម្លាប់​ក្នុង​អាហា​រដ្ឋា​ន​មូ​យ​

កំពង់ស្ពឺ​៖​ពលរដ្ឋ​ក្នុង​ក្នុង​អាហារ​ដ្ឋា​ន​អាហារ​ដ្ឋា​ន​មួយ​មានការ​ភិតភ័យ​បន្ទាប់​អ្នកបើករថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​២០.២.២២៧៧​បាន​ប្រើពាក្យ​កំរាម​ថា​បាញ់សម្លាប់​នរណា​ដែល​មាត់​ឮៗ​ក្នុង​អាហារ​ដ្ឋា​ន​យី​ហោង​លាង​ហេង​ស្ថិតក្នុង​ភូមិ​ស្នោ​ទី​២​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​អាហារ​ដ្ឋា​ន​យីហោ​លាង​ហេង​បាន​និយាយថា​អ្នកបើកបរ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​នោះបាន​គំរាមថា​និង​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ណា​ដែល​មាត់​ឮ​។​គាត់​បាន​បន្តថា​សូមឱ្យ​ថ្នាក់លើ​មេត្តាជួយ​មើល​អ្នកបើកប​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​២០.២.២២៧៧​ផង​។​ដែល​អាង​ខ្លួន​មានអំណាច​និង​ប្រើប្រាស់​ពាក្យ​ពេជ្រ​ប្រមាទ​បាញ់សម្លាប់​ប្រជា​ពល​ដ្ឋ​ដូច​សត្វ​បែបនេះ​។​ ​បន្ទាប់ពី​ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​អាហារ​ដ្ឋា​ន​យីហោ​លាង​ហេង​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន​ទូរស័ព្ទ​ទៅ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​ ​លោក​បាន​និយាយថា​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​២០.២.២២៧៧​ជា​របស់​ក្រសួង​អភិ​វ័​ឌ្ឃ​ជនបទ​។​ ​អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកបើកបរ​រថយន្ត​ស្លាក​លេខ​ដូច​ខាងលើនេះ​បាន​នៅឡើយ​ទេ​។​សារព័ត៌មាន​រងចាំ​ទទួល​នូវ​ការបញ្ជាក់​ពី​អ្នកបើកបរ​ដែល​រង​ការចោទប្រកាន់​ដូច​ពាក្យ​ខាងលើ​៕​