ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៦០​គីឡូ​ឃាត់ខ្លួន​មេខ្លោង​២​នាក់

​ភ្នំពេញ ៖ នៅ​រសៀល​ម្សិលមិញ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​កែច្នៃ ជួញដូរ​សារធាតុ​ញៀន ក្នុង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយបាន ឃាត់ខ្លួន​មេខ្លោង​ជា​ជន​ជាតិចិន​ហុងកុង​ម្នាក់​ និង​ស្ត្រី​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់ (សរុប​២​នាក់) រួមទាំង​រឹបអូស​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម​។​ ​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿង​ញៀ​នេះ ធ្វើឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​ ប្រភពបញ្ជាក់ថា ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ទី​១/ ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន (​ហុងកុង​) កាន់​លិខិត​ឆ្លង ដែន​លេខ KJ06288571 និង​ទី​២/ ឈ្មោះ THET THET HLAING ភេទ​ស្រី ជនជាតិ​មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MA 030746​។ រីឯ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ ៖ សារធាតុ​ញៀន​អិ​ច​ស្តា​ស៊ី​ប្រមាណ ១៤០,០០០​គ្រាប់ មាន​ទម្ងន់​ជាង​៥៧​គីឡូក្រាម និង​ម៉ាស៊ីន​កែច្នៃនៃ​២​គ្រឿង​ទៀត៕  

ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ  បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។ មុនចាប់ផ្ដើមកិច្ចប្រជុំអំពីរបៀបវារៈខាងលើ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។ សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ នៅពេលប្រកាសដាក់ចេញវិធានការនេះ សម្ដេចបានមានប្រសាសន៍ថា មានទស្សនៈមួយចំនួនបានលើកឡើងថាវិធានការនេះ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាធ្វើការជិតស្និទ្ធជាមួយសមាជិកអាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសានៅលើហ្វេសបុកថា ថ្ងៃនេះគឺជាខួប ២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ សម្ដេច ហ៊ុន សែន បាន​បន្ត​ថាជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ។ សូមបញ្ជាក់ថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយការក្លាយទៅជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីសហសហការជាមួយអាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុកអូររាំង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមឃោសនស័ព្ទស្ដីអំពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ឬជំងឺCOVID-19។ ការចុះផ្សព្វផ្សាយនេះដែរមានការឧបត្ថម្ភគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ជូនដល់ប្រជាពលរដ្ឋ លើទីតាំងចំនួន២កន្លែង គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ (មានចំនួន ៧ភូមិ) មានប្រជាពលរដ្ឋចំនួន ២៤៣ខ្នងផ្ទះ (ស្មើនឹង ៩១១នាក់, ស្រី ៥៤៤នាក់) មានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដែលមានការចូលរួមពី លោក លោកស្រី ជាក្រុមប្រតិបត្តិសាខាអនុសាខាអ្នកស្ម័គ្រចិត្ត អាជ្ញាធរដែនដីអង្គភាពពាក់ព័ន្ធជុំវិញខេត្តដែលប្រព្រឹត្តទៅនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ យុទ្ធនាការផ្សព្សាយផ្សាយនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 និងអនុវត្តនូវវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលរួមមាន ៖ ១.លាងដៃនឹងសាប៊ូទឹកស្អាត ឬទឹកអាល់កុល  អាល់កុលហ្សែល អោយបានញឹកញាប់។ ២.នៅពេលក្អក […]

ព័ត៌មានជាតិ

សម្តេចតេជោ ៖ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ភ្នំពេញ ៖ តាមរយៈបណ្តាញហ្វេសប៊ុកនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ សម្តេចបន្តថា ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕

ព័ត៌មានជាតិ

មីយ៉ាន់ម៉ារកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៣ករណីថែមទៀត សរុបកើនដល់១៤៩នាក់

រ៉ង់ហ្គូន ៖ ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់១៤៩ករណីហើយ បន្ទាប់ពីការរកឃើញ ០៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង ០៣ករណីខាងលើ គឺត្រូវបានរាយការណ៍ចេញពីតំបន់ រ៉ង់ហ្គូន (Yangon) ហើយពួកគេសុទ្ធតែធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីដែលបានបញ្ជាក់មុនៗ។ បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី២៣ ខែមីនា មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន០៥នាក់ក្នុងចំណោមករណីឆ្លងសរុបទាំង ១៤៩ករណីខាងលើ ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៦នាក់ផងដែរ៕  

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំរវាងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងខេត្ត ដើម្បីត្រួតពិនិត្យនិងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមវត្តមានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារចូលរួមពិនិត្យពិភាក្សាអំពីសមាសភាពតួនាទីភារកិច្ច របស់គណៈកម្មការ ដើម្បីឈានដល់ ការឆ្លើយតបបន្ទាន់ ជាអាទិភាពក្នុងការចុះអនុវត្ត រៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ឲ្យបានមុនរដូវភ្លៀងមកដល់។ មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តកំពតមានក្ដីបារម្ភ ពីបញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាលមកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួនដែលមានលក្ខណៈខុសស្តង់ដារបទដ្ឋានបច្ចេកទេសច្បាស់លាស់។ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពតនេះដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានលើកសង្កត់ធ្ងន់ដែរថា សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ជាមួយនឹងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ […]

ព័ត៌មានជាតិ

សំណុំរឿងករណីបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ តុលាការយោធានឹងប្រកាសសាលក្រម នៅថ្ងៃទី៧ឧសភា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ តុលាការយោធា​បាន​បើក​សវន​ការកាត់ទោស​អតីតមន្ត្រី​យោធា ២​នាក់ ពាក់ព័ន្ធ​នឹង​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ប្រព្រឹត្តទៅ​នៅ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦​ដល់ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។​ ក្រោយពីបើកសវនាការសួរដេញដោលរយៈពេលពេញមួយព្រឹក លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចនឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។ ជនជាប់ចោទ២រូប រួមមាន៖ ទី១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង ទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា៕

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាលអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩

ខេត្តកណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់ជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានត្រឹមត្រូវ។ លោកអភិបាលខេត្ត អំពាវនាវបែបនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ របស់រដ្ឋបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។ លោកថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ១៩នេះនៅកក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះថានៅលើពិភពលោកមិនទាន់មានការថតចុះនៅឡើយទេ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ កាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាបក្រីក្រក្នុងខេត្ត។ ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព […]

ព័ត៌មានជាតិ

អភិបាលមណ្ឌលគិរីជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនូវវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតនៅលើសកលលោក។ លោកមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត រួមទាំងមន្ទីរអង្គភាព និងក្រុង/ស្រុក បានចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន នៅតាមបណ្តាក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត ក្នុងករណីមានអ្នកសង្ស័យ ឬអ្នកផ្ទុកជម្ងឺកូវីដ ១៩។ ជាមួយគ្នានោះ លោកក៏បានណែនាំដល់អភិបាលក្រុង/ស្រុក រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបន្តអប់រំផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង […]