ព័ត៌មានជាតិ

នៅ​ឥណ្ឌា​ហ្វូង​សត្វ​ស្វា​ចូលលុកលុយ​មន្ទីរពេទ្យ​មួយកន្លែង​និង​លួច​សំណាក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទៅ​បាត់

​អន្តរជាតិ​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​Reuters​កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​តាម​មន្ត្រីនគរបាល​ឥណ្ឌា​បានឱ្យដឹងថា​៖​ហ្វូង​សត្វ​ស្វា​មួយក្រុម​បាន​ចូលលុកលុយ​លួច​សំណាក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទៅ​បាត់​។​ ​សូមបញ្ជាក់ថា​ហេតុការណ៍​បានកើត​ឡើង​ក្នុង​សប្តាហ៍​នេះ​នៅពេលដែល​អ្នកបច្ចេកទេស​មន្ទីរពិសោធន៍​ម្នាក់​កំពុងតែ​ដើរ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយកន្លែង​ស្ថិតក្នុង​ទីក្រុង​Meerut​នៃ​រដ្ឋ​UttarPradesh​។​ក្រោយ​វាយឆ្មក់​លើ​អ្នកបច្ចេកទេស​រូបនោះ​ក្រុម​សត្វ​ស្វា​ក៏បាន​ប្រមូលយក​សំណាក​ឈាម​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​ដែល​កំពុង​ទទួល​ការព្យាបាល ហើយ​រត់គេចខ្លួន ទៅ​បាត់​។​ ​ដោយឡែក​បើតាម​អ្នកជំនាញ​ឥណ្ឌា បានបញ្ជាក់​ថា​ករណី​មិន​ច្បាស់​នោះទេ​ថា​តើ​សត្វ​ស្វា​អាច​ឆ្លង​ជំងឺ កូ​វី​១៩​ឬ​អត់​ប្រសិនបើ​ពួកវា​ប៉ះពាល់​ជាមួយ​ឈាម​អ្នក​ដែលមាន​ជំងឺ​នេះ​។​សូមបញ្ជាក់ថា​គិត​មកដល់ពេលនេះ​ឥណ្ឌា​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​សរុប​ជាង​១៧​ម៉ឺន​នាក់​។​ក្នុងនោះ​ជិត​៥​នាក់​ស្លាប់​និង​ជាង​៨​ពាន់​អ្នក​បានជា​សះស្បើយ​។​ ​គួរបញ្ជាក់​ផងដែរ​ថា យោងតាម​គេហទំព័រ worldometer​បាន​បង្ហាញថា​បច្ចុប្បន្ន​ឥណ្ឌា​ឈរ​នៅ​តារា​ទី​៩ ដែលមាន​អត្រា​អ្នក​ឆ្លង​ច្រើន​បន្ទាប់ពី​ប្រទេស​អាឡឺម៉ង់​៕     

ព័ត៌មានជាតិ

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៦លាននាក់ ស្លាប់ជាង៣៦ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,០២៦,០៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦៦,៤១៥នាក់ និងជាសះស្បើយឡើងវិញ ២,៦៥៥,៩៥៣នាក់។ គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៩៣,២៦៣នាក់ ស្លាប់ចំនួន ១០៤,៥៣៩នាក់ និងជាសះស្បើយចំនួន ៥១៩,៣៨១នាក់៕

ព័ត៌មានជាតិ

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំទទួលអំណោយកាកបាទក្រហមខេត្

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជារា៦គ្រួសារ ស្ត្រីមេម៉ាយមានកូនច្រើន១គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត១០ គ្រួសារ) សរុបចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា […]

ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកគេចម៉ូតូដឹកជ្រូក ជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូកាលពីម៉ោង៤ និង២៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បង្កឲ្យមនុស្សចំនួន៣នាក់បាក់ជើង និង១នាក់ទៀតបែកភ្នែកម្ខាង។ គ្រោះថ្នាក់នោះកើតឡើងចំណុចខាងកើតសាលាឆទានព្រៃវែង ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា មានម៉ូតូដឹកជ្រូក១គ្រឿង បានបត់កាត់ពីមុខរថយន្ត១គ្រឿង កំពុងបើកក្នុងទិសដៅពីលិចទៅកើត ហើយក៏បើកកាត់ពីមុខម៉ូតូ១គ្រឿងទៀតក្នុងទិសដៅច្រាសគ្នា ខណៈនោះដែរ ក៏មានរថយន្ត១គ្រឿងបើកមក ក៏បើកគេចពីម៉ូតូដឹកជ្រូក ហើយបុកគ្នាបង្កឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់គឺ៣នាក់របួសបាក់ជើងនិងម្នាក់ទៀតបែកភ្នែកម្ខាង។ ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួកបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក។ ចំណែកអ្នកបើកបរម៉ូតូដឹកជ្រូកបានគេចខ្លួននបាត់។ ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ លោកអធិការបានបញ្ជាក់ឲ្យដឹងថា គឺបណ្តាលមកពីរថយន្ត និងម៉ូតូបានបើកគេចពីម៉ូតូដឹកជ្រូកដែលបត់កាត់ពីមុខ៕

ព័ត៌មានជាតិ

​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​

​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​លោក​គឹម​ពង្ស​វីរៈ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ជា​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​។​ លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​ការបែងចែក​ក្រុមការងារ​បច្ចេកទេស​ចុះ​រៀបចំ​វេទិកា​អ្នកពាក់ព័ន្ធ​ពហុភាគី​(MSP)​បណ្តុំ​អាជីវកម្ម​។​​នៅតាម​ឃុំ​ស្រុក​គោលដៅ​របស់​កម្មវិធី ASPIRE ដោយមាន​ការចូលរួម​ពី​ទីប្រឹក្សា​កម្មវិធី​ASPIRE ប្រធានការិយាល័យ​ជំនាញ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​តំណាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​ទីផ្សារ​កម្មវិធី​ASPIRE​សរុប​ទាំងអស់ ១១​នាក់​/​ស្រី ៣​នាក់ ដែល​ស្ថិតនៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​៕    

ព័ត៌មានជាតិ

​រថយន្ត​ពេទ្យ​ដឹក​អ្នករបួស​ទៅបុក​ជាមួយ​រថយន្ត​ផ្សេង​បណ្តាលឱ្យ​របួស​៧​នាក់​ទៀត

​សៀមរាប​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​រវាង​ថយ​ន្ត​ពេទ្យ​ស្រុក​ក្រឡាញ់​ដែល​ដឹក​អ្នករបួស​យកទៅ​មន្ទីរពេទ្យ​បាន​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​សុ​យ​ស្ស៊ុ​យ​បណ្តាល​ឱ្យ​រងរបួស​៧​នាក់​បន្ថែមទៀត​និង​ខូចខាត​រថយន្ត​ទាំងសងខាង​។​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងលើ ផ្លូវជាតិ​លេខ ៦ ចំណុច ផ្លូវ​ចូល​ភូមិ​រំដេង​ស្ថិតនៅ ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​កាលពី​យ​ប់ ថ្ងៃទី​២៨​ខែឧសភា ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រឡាញ់ បានឱ្យ​ថា រថយន្ត​មួយគ្រឿង​ម៉ាក ហ្វ​ត​រ៉េ​ន​ជរ ព័ណ៌​ស ពាក់​ស្លាក​លេខ សៀមរាប រដ្ឋ​១២.២.០៥៨០​ជា​រថយន្ត​ពេទ្យ​ស្រុក​ក្រឡាញ់ បាន​ដឹក​អ្នករបួស​ឈ្មោះ ថី ថាំ ដែល​របួស​ដោយសា​ក្រឡាប់​គោយន្ត​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ក្រឡាញ់ ។​ ​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បុក​ជាមួយ រថយន្ត​ម៉ាក​អ៊ី​សុ​យ​ស្ស៊ុ​យ​ពាក់​ស្លាក​លេខ ថៃ​៣១៨០ ដែល​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​រួច​បត់​ឆ្វេង បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង​។​ចំណែក​រថយន្ត​ខូចខាត​ទាំង​២​គ្រឿង​។​ចំណែក​អ្នករបួស​ត្រូវបាន​រថ​យន្ត​ស៊ី​រ៉ែ​ន​ស្នាក់ការ​៦១០ ដឹក​មក​មន្ទីរពេទ្យ​ស្រុក​ក្រឡាញ់​ដើម្បី​សង្គ្រោះ​។​ ​អ្នករងរបួស​ទាំ​៧​នាក់​គឺមាន ទី​១,​ឈ្មោះ ស្ងួន ចាយ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក ហ្វ​ត​រ៉េ​ន​ជរ​, ទី​២ ឈ្មោះ ធឿ​ម ប៊ុន​យ៉ិ​ញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ទី​៣​ឈ្មោះ ថាំ ធិ​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ ,​ទី​៤ ឈ្មោះ ឆាវ ចេ​ន ភេទ​ស្រី […]

ព័ត៌មានជាតិ

​ការិយាល័យ​កសិកម្ម​ធ​ន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ចែក​ឧបករណ៍​កសិកម្ម​

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​មន្ត្រី​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក​សង្គម​ថ្មី​បាន​ចូលរួម​ចែក​ឧបករណ៍​កសិកម្ម​មានដូចជា​:​នាគ​ស្រែ​.​ឧបករណ៍​ដាំ​ស្រូវ​.​និង​រនាស់​សម្រាប់​វាយ​ពង្រាបដី​។​ដែលជា​ប្រភេទ​ឧបករណ៍​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ជូន​ដល់​កសិករ​ជា​សមាជិក​សហគម​ន៍ក​សិ​កម្ម​ស្ដៅ​អភិវឌ្ឍន៍​និង​សហគមន៍​កសិកម្ម​រណ​សិរ្ស​ព្រះខ័ន​អភិវឌ្ឍន៍ ។ ​លោកស្រី​ជូ​មេត្តា​ប្រធាន​សហគមន៍​កសិកម្ម​ស្ដៅ​អភិវឌ្ឍន៍​បាន​ឡើង​បង្ហាញ​ពីបទ​ពិសោធន៍​កន្លងមក​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ទាំង ៣​ប្រភេទ​នេះ ទៅលើ​ការដាំដុះ​ដំណាំ​ស្រូវ គឺ​ទទួលបាន​លទ្ធផល​ល្អ ជាង​ពេលដែល​គាត់​មិនទាន់​ប្រើ​ឧបករណ៍​ទាំងនេះ​។​ដូចជា​:​ចំណេញ​ពេលវេលា​.​ប្រើប្រាស់​កម្លាំង​ពលកម្ម​តិច​.​ដី​ធូរ​ស្រូវ​លូតលាស់​លឿន​.​គ្មាន​ស្មៅ​ចង្រៃ​.​ទិន្នផល​កើន​ជាង​ឆ្នាំមុន​..​។​ល​។​ ​ឧបករណ៍​កសិកម្ម​ទាំងបី​ប្រភេទ​នេះ​គឺជា​ការផ្ដល់ជូន​ពី​អង្គការ​dpa​។​ដែល​ចូលរួម​សម្របសម្រួល​ដោយ​លោក​ហាត់​រ៉ា​ម៉ូ​បុគ្គលិក​របស់​អង្គការ​dpa​និង​លោក​ប៉ែន​ពេជ្រ​ព​ណ្ណា​រាយ​ប្រធានការិយាល័យ​កៅស៊ូ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​៕​    

ព័ត៌មានជាតិ

ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប ៖ នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។ លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំង ប្រកបរបរជិត៣ឆ្នាំមកហើយបានលើកឡើងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺជាការស្ម័គ្រចិត្តដោយមានការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា ដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីដែលល្អប្រសើរជាងមុន ហើយគាត់សប្បាយចិត្តនឹងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងអភិវឌ្ឍន៍តាមតម្រូវការទេសចរណ៍ ដើម្បីបម្រើជាសាធារណៈ និងជាឱកាសផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក ដែលនាំមកនូវផលចំណេញវិជ្ជមានមិនចេះរីងស្ងួតទៅអនាគត។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះមានសំណង់ភោជនីយដ្ឋានចំនួនប្រាំខ្នងហើយដែលបានរុះរើដោយស្ម័គ្រចិត្ត គឺភោជនីយដ្ឋាន chez sophea ៣ខ្នង និងផ្ទះបាយតានីខ្មែរ២ខ្នង។ ទន្ទឹមនោះលោកក៏បានថ្លែងអំណរគុណចំពោះលោក ជ្រុន គឹមសេង ដែលបានស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២ ដើម្បីកែប្រែបរិវេណមុខប្រាសាទអង្គរវត្តផ្នែកខាងលិចឱ្យមានព្រៃឈើ សួនច្បារ កន្លែងលំហែកាយ កន្លែងផ្តល់សេវាកម្ម និងជាកន្លែងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារអន្តរជាតិប្រកបដោយគុណភាព។ នៅចុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការសាងសង់អគារ និងរៀបចំហេដ្ឋារចនាសម្ពន្ធមួយផ្នែកសម្រាប់ឱ្យអាជីវករលក់ដូរដែលផ្លាស់ប្តូរពីទីតាំងមុខប្រាសាទអង្គរវត្ត ឱ្យចូលមកទីតាំងថ្មីដោយឥតបង់ថ្លៃ។ ដំណាក់កាលបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងស្វែងរកដំណោះស្រាយល្អៗដល់អាជីវករ អនុវត្តគម្រោងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់ផ្សេងៗ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩ ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ឲ្យសោះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ឲ្យសោះ។ សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។ សម្តេចបន្តថា មកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហើយស្លាប់ជាង៣០ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។ សម្តេចបន្តទៀតថា មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ​ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។ សូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នា​ ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕

ព័ត៌មានជាតិ

អគ្គិភ័យឆេះហាងលក់កុំព្យូទ័ររបស់ជនជាតិចិនមួយកន្លែងយីហោ «កុំព្យូទ័រខឹហ្វា» ខូចខាតសម្ភារៈជាច្រើន

ខេត្តព្រះសីហនុ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងបណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន ក្នុងនោះមានកុំព្យូរទ័រជាង២០០គ្រឿង ម៉ាស៊ិនព្រីនជាង៦០គ្រឿង ម៉ូតូកង់បីមួយគ្រឿង និងសម្ភារៈមួយចំនួនទៀតត្រូវដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចហាងលក់កុំព្យូទ័ររបស់ជនជាតិចិនមួយកន្លែងយីហោ កំព្យូទ័រខឹហ្វា តាមបណ្ដោយផ្លូវ ឯករាជ្យស្ថិតក្នុងភូមិ០២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ។ នៅក្នុងហេតុការណ៍នោះក៏ឃើញវត្តមានលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់នៅក្នុងហេតុការណ៍អគ្គិភ័យនោះផងដែរ។ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងផ្សារដែកក្បែរផ្ទះកើតហេតុខាងលើ ក្រោយមកក៏ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធូរសន្ធៅរតែម្តង។ លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងទទួលផែនបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងយុទ្ធនាការពន្លត់អគ្គិភ័យខាងលើមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០២គ្រឿង សរុបប្រើប្រាស់ទឹកអស់ចំនួន០៩គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយនៅវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០៕