មណ្ឌលគិរីៈក្រោយពីសង្កេតឃើញអំពីផ្ទៃដីចម្ការស្រល់និងដីព្រៃរបស់រដ្ឋរងនូវការបោះបង្គោលហ៊ុមព័ទ្ធផ្ទេរឈ្មោះពីម្នាក់ទៅម្នាក់កាលពីពេលកន្លងមកអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឱ្យមន្ត្រីជំនាញសើររើផ្ទៀងផ្ទាត់ឡើងវិញ និងដកហូតដីទាំងនោះមកវិញ។ ការប្រកាសបញ្ជាដោយផ្ទាល់ពីអភិបាលខេត្តមណ្ឌលគិរីលោកស្វាយសំអ៊ាងធ្វើឡើងគ្រាដែលលោកចុះពិនិត្យតំបន់នោះកាលពីរសៀលថ្ងៃទី២៩មិថុនាឆ្នាំ២០២០អមដោយមន្ត្រីជំនាញជាច្រើនរូបថែមទៀត។លោកស្វាយសំអ៊ាងបានថ្លែងថា៖ដីចម្ការស្រល់នេះជាតំបន់ដែលព្រះមហាក្សត្រធ្លាប់យាងមកប្រារព្ធពិធីរុក្ខទិវាក្នុងឆ្នាំ២០០៤។ខណៈដែលអាជ្ញាធរកំពុងជម្រុញឱ្យចុះបញ្ជីដីនេះជាសម្បត្តិរដ្ឋ។ ក្នុងដំណើរការចុះបញ្ជីក៏ពិនិត្យឃើញមានការពាក់ព័ន្ធជាមួយនិងប្រជាពលរដ្ឋមួយចំនួនដែលចំណុចនេះអាជ្ញាធរនឹងដោះស្រាយតាមបែបបទរដ្ឋបាលដើម្បីឈានដល់ការដកហូតតំបន់ដីចម្ការស្រល់ទាំងនេះមកវិញ។អភិបាលខេត្តមណ្ឌលគិរីបានបន្តថាទោះជាយ៉ាងណានៅមិនទាន់ដឹងអំពីទំហំនៃផលប៉ះពាល់នៅឡើយទេ ដោយមន្ត្រីជំនាញកំពុងធ្វើការងារនេះ។ លោកស្វាយសំអ៊ាងថ្លែងទៀតថាតំបន់ចម្ការស្រល់ដែលមន្ត្រីជំនាញចុះបញ្ជីជាសម្បត្តិរដ្ឋនឹងដាំដើមស្រល់ដែលបាត់បង់ឡើងវិញដើម្បីក្លាយទៅជាគោលដៅដ៏ស្រស់ស្អាតទាក់ទាញភ្ញៀទេសចរ។ព្រោះតែទីនេះមានសក្តានុពលទេសចរណ៍ស្រាប់។លោកបញ្ជាក់ថាក្រុមការងារនឹងពិនិត្យលើលិខិតកាន់កាប់របស់ប្រជាពលរដ្ឋកន្លែងណាមានលិខិតកាន់កាប់ស្របច្បាប់នឹងដោះស្រាយតាមនីតិវិធីកន្លែងដែលកាន់កាប់ខុសច្បាប់គឺដកហូតតែម្ដង។ សូមបញ្ជាក់ថាបើតាមមន្ត្រីជំនាញបានអះអាងតំបន់ចម្ការស្រល់ដែលរងផលប៉ះពាល់ក្នុងការកាន់កាប់មិនប្រកតីគឺលាតសន្ធឹងក្នុងសង្កាត់ស្ពានមានជ័យនិងសង្កាត់រមនាក្រុងសែនមនោរម្យ។បើតាមប្រភពច្បាស់លាស់សុំមិនបញ្ចេញអត្តសញ្ញាណបង្ហើបថាដីជាច្រើនដែលជាន់ជាមួយដីរបស់រដ្ឋគឺជាកម្មសិទ្ធរបស់អ្នកមកពីបណ្ដាខេត្តផ្សេង។ពួកគាត់ជឿលើការអូសទាញរបស់ក្រុមអ្នករកស៊ីគួកជេដីក្នុងខេត្តមណ្ឌលគិរីឱ្យទិញដីទាំងអស់នោះដើម្បីចំណេញនៅថ្ងៃក្រោយ។ ក្នុងករណីនេះដែរក៏មានការឃុបគិតពីមន្ត្រីមូលដ្ឋានថ្នាក់ក្រោម បានឯកភាពលើការផ្ទេរសិទ្ធិនិងកាន់កាប់ ទើបធ្វើឱ្យកើតមានករណីបែបនេះ។មជ្ឈដ្ឋានជាច្រើនក្នុងខេត្តមណ្ឌលគិរីក៏សំណូមពរឱ្យមានការដោះស្រាយសមស្របនិងចាន់វិធានការលើអ្នកពាក់ព័ន្ធក្នុងការករណីនេះតាមផ្លូវច្បាប់ដើម្បីធានាឱ្យបាននូវសម្បត្តិសាធារណរបស់រដ្ឋជាច្រើនផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី៕
Month: June 2020
សង្ឃចំនួន២អង្គនិងជន២នាក់នាំគ្នាចូលលួចយកកុំព្យូទ័រ១៦គ្រឿង
តាកែវ៖សង្ឃចំនួន២អង្គដែលគង់នៅវត្នអង្គរកានិងយុវជន២នាក់ទៀតបាននាំគ្នាធ្វើសកម្មភាពបើកដំបូលក្បឿងនៅសាលារៀនបឋមសិក្សាអង្គរកាចូលលួចយកកុំព្យូទ័រអស់ចំនួន១៦គ្រឿងប្រដាប់បំពងសំឡេងចំនួន២ គ្រឿង។ សមត្ថកិច្ចនគរបាល ឃុំ ត្រពាំងធំខាងត្បូង បាននិយាយថា តាមពាក្យបណ្តឹង ពីឈ្មោះ ខឿន សុទ្ធិកា ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិខ្សឹងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវជានាយកសាលាមណ្ឌលសិក្សាប៊ុតប្រីដច៍។ដោយបានប្តឹងពីក្រុមចោរពុំស្គាល់អត្តសញ្ញាណ១ក្រុមបានធ្វើសកម្មភាពបើកដំបូលក្បឿងនៅសាលារៀនបឋមសិក្សាអង្គរកាចូលលួចយកកុំព្យូទ័រអស់ចំនួន១៦គ្រឿង។ប្រដាប់បំពងសំឡេងចំនួន២ គ្រឿង កាលពីថ្ងៃពុំចាំក្នុងកំឡុងខែឧសភា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានបន្តថាក្រោយពីទទួលបានបណ្តឹងនិងមានបទបញ្ជារបស់លោកស្នងការបានឱ្យសមត្ថកិច្ចចុះស្រាវជ្រាវជាបន្តបន្ទាប់និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យម្នាក់ឈ្មោះហ៊ុនធារ៉ាភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិតាកឹមឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវ។ដែលជាជនដៃដល់ធ្វើសកម្មភាពលួចក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមកសមត្ថកិច្ចបានដកហូតកុំព្យូទ័របានចំនួន ២ គ្រឿង។ សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីបានសាកសួរជនសង្ស័យបានឆ្លើយសារភាពឆ្លើយដាក់ទៅមុខសញ្ញាផ្សេងចំនួន៣នាក់ទៀត។លុះនៅថ្ងៃទី ២៩ ខែមិថុនា សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ទៀត គឺមានទី១-ឈ្មោះលាវរ៉ុងភេទប្រុសអាយុ២៥ឆ្នាំ,ទី២-ឈ្មោះ វន ផានិត ភេទ ប្រុស អាយុ ១៧ ឆ្នាំជាព្រះសង្ឃគង់នៅវត្តអង្គរកា,និងទី៣ឈ្មោះនេតសំណាងហៅទូចភេទប្រុសអាយុ១៤ឆ្នាំជាព្រះសង្ឃគង់នៅវត្តអង្គរកា ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួចសមត្ថកិច្ចបានបន្តដកហូតវត្ថុតាងបានកុំព្យូទ័រចំនួន ៥គ្រឿងបន្ថែមទៀតសរុបកុំព្យូទ័រដែលយើងដកបានចំនួន៧គ្រឿង។ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធីច្បាប់៕
សមត្ថកិច្ចចាប់ជន៣នាក់ពាក់ព័ន្ធថ្នាំញៀននៅតំបន់ស្រុកស្រែ
ខេត្តព្រះសីហនុ៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន៣នាក់ នៅតំបន់ស្រុកស្រែ ពាក់ព័ន្ធការជួញដូរនិងសេពថ្នាំញៀន។ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ ២០២០។ មន្ត្រីនគរបាលស្រុកព្រៃនប់បានឱ្យដឹងថា ភ្លាមៗឃាត់ ខ្លួនជនសង្ស័យបានចំនួន២ នាក់១-ឈ្មោះស៊ុន ស្រីសរភេទស្រីអាយុ២៩ឆ្នាំ។២ឈ្មោះជុំសុធឿនភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មករធ្វើនំបុង័មានទីលំនៅភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១១ កញ្ចប់(តូច) ទូរស័ព្ទ១គ្រឿង ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះអ៊ុនវន្នីភេទប្រុសអាយុ៣៦ឆ្នាំមុខរបររត់ម៉ូតូឌុបនៅបន្ទប់ជួលក្រោយផ្នែកសឹករងស្រុកព្រៃនប់ស្ថិតក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២គ្រឿងនិងជញ្ជីងថ្លឹងចំនួន១ ។ ជនសង្សយ័ទាំង៣នាក់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ធនាគារពិភពលោកយល់ព្រមលើឥណទាន៩៣លានដុល្លារសម្រាប់គម្រោងមួយនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារពិភពលោក បានអនុម័តឥណទាន ៩៣លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ «គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III)» នៅកម្ពុជា។ គម្រោងនេះ នឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ សូមអានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
ថ្នាក់ដឹកនាំខេត្តព្រះវិហារនាំយកទៀនព្រះវិស្សា,បច្ច័យនិងគ្រឿងទេយ្យទានប្រគេនព្រះសង្ឃ
ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបន្តថែរក្សាអនាមយ័ជានិច្ចដើម្បីការពារពីជំងឺផ្សេងៗ។ពិសេសេគឺជំងឺកូវីដ១៩ដែលប្រទេសនៅលើពិភពលោកកំពុងមានកំពុងព្រួយបារម្ភ។ ការថ្លែងអំពាវនាវបែបនេះក្នុងឱកាសដែលលោកអភិបាលខេត្តដឹកនាំក្រុមការងារនាំយកទៀនព្រះវិស្សានិងបច្ច័យជាង២ពាន់ដុល្លារ,គ្រឿងទេយ្យទានយកទៅប្រគេនព្រះសង្ឃគង់នៅវត្តទ្រីសុទ្ធារ៉ាមហៅវត្តសង្កែពីរស្ថិតក្នុងភូមិសំបូរឃុំសង្កែពីរស្រុកឆែបខេត្តព្រះវិហារ។ លោកបន្តថារាជរដ្ឋាភិបាលមានវិធានការត្រួតពិនិត្យនៅតាមព្រំដែនចំពោះអ្នកដំណើរដែលបានឆ្លងកាត់ត្រូវបានត្រួតពិនិត្យសុខភាពនិងដាក់នៅដោយឡែក។ប្រសិនបើរកឃើញថាគាត់មានផ្ទុកជំងឺកូវីដ១៩ ត្រូវយកគាត់ទៅព្យាបាល ធ្វើដូច្នេះដើម្បីការពារកុំឱ្យជំងឺកូវីដនេះ កើតមានរលកលើកទី២ នៅតាមបណ្ដាសហគមន៍។ លោកបានបញ្ជាក់ថាកន្លងមកក្នុងខេត្តព្រះវិហារត្រូវបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់។ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យខេត្តព្យាបាលបានជាសះស្បើយរួចរាល់អស់ហើយ។រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងខេត្តព្រះវិហារ មិនមានអ្នកផ្ទុកជំងឺនេះទៀតទេ៕
ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កនៅស្រុកឧដុង្គបណ្តាលឱ្យរងរបួស៤នាក់
កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិស្រះកែវឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០។ សមត្ថកិច្ចបានឱ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I.9031បើកបរដោយឈ្មោះ ដេត សុបិន ភេទ ប្រុស អាយុ១៩ ឆ្នាំ(របួសស្រាល)រស់នៅភូមិមាលាឃុំត្បែងខ្ពង់ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ បុកពីក្រោយម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កបើកបរដោយឈ្មោះព្រំសំណាងភេទប្រុសអាយុ៣២ឆ្នាំរបួសធ្ងន់។ឌុបប្រពន្ធឈ្មោះស៊ីមថាចអាយុ៣១ឆ្នាំរបួសធ្ងន់និងកូនប្រុសឈ្មោះសំណាងកក្កដាអាយុ១ឆ្នាំរបួសស្រាល។អ្នកទាំងបីរស់នៅភូមិត្រពាំងព្រះឃុំមានជ័យស្រុកឧដុង្គបណ្តាលឱ្យអ្នកជិះម៉ូតូទាំង៤នាក់រងរបួសធ្ងន់ស្រាល៕
ស្ត្រីម្នាក់បើករថយន្តលឿនវ៉ាជែងបណ្ដាលឱ្យធ្លាក់ផ្លូវក្រឡាប់ចូលទឹកបឹងស្លាប់
កណ្ដាល៖ស្ត្រីបានឈ្លក់ទឹកស្លាប់បន្ទាប់ពីបើករថយន្តយ៉ាងលឿនបានវ៉ាជែងរថយន្តដឹកដីខ្សាច់បណ្ដាលឱ្យធ្លាក់ផ្លូវក្រឡាប់ចូលក្នុងទឹកបឹងលិចបាត់។ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចទល់មុខបុរីជីបម៉ុងក្នុងសង្កាត់ដើមមានក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០។ សពជនរងគ្រោះមានឈ្មោះចាន់ស្រីល័ក្ខភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបមេផ្ទះស្នាក់នៅបុរីលឹមឈាងហាក់ចំការដូងខណ្ឌដង្កោរាជធានីភ្នំពេញ។រថយន្តកាមរីហាយប្រីតពណ៌សពាក់ស្លាកលេខភ្នំពេញ2BG7274។បណ្ដាលឱ្យរេចង្កូតមកខាងឆ្វេងធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រធ្លាក់ចូលទឹកបឹងកំផ្លោកលិចបាត់បណ្ដាលឱ្យស្ត្រីរូប នោះឈ្លក់ទឹកស្លាប់៕
រថយន្តទំនើបបើកធ្លាក់ប្រឡាយបង្ហូរទឹកអ្នកបើកមិនមានគ្រោះថ្នាក់
ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកMAZDACX9ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ។ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តម៉ាកMazdaCX9ស៊េរីទំនើបពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AT2123បើកតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងល្បឿនលឿន។ចង់វ៉ារថយន្តមួយគ្រឿងទៀតតែមិនផុតក៏បានបុកខឿនធ្លាក់រថយន្តចូលប្រឡាយទឹកស្អុយខូចខាតរថយន្តផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំ។បង្កឱ្យមានការភ្ញាក់ផ្អើលតែអ្នកបើកបររថយន្តបានលូនចេញនិងមិនមានរងរបួសអ្វីនោះទេ ៕
ស្រ្តីពោះធំ១ខែម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ ព្រោះតែប្រច័ណ្ឌប្ដីពេក
ភ្នំពេញ ៖ ស្រ្តីពោះធំ១ខែម្នាក់ បានសម្រេចចិត្តលោតពីលើអាគារជាន់ទី៦ធ្លាក់មកដល់ជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ តែអកុលត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសំណងអគារបុរីកីឡា តាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។ បើតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអគារបុរីកីឡា ហើយមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ។ ប្រភពបន្តថា ពេលនោះសង្ស័យគាត់កើតមានចិត្តប្រច័ណ្ឌព្រមទាំងមានការប្រកែកគ្នាផង ទើបមួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោតពីលើអគារជាន់ទី៦ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានការភ្ញាក់ផ្អើលនាំគ្នាដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ។ បុរសជាប្តីបានបន្ថែមទៀតថា គាត់ទើបមកពីធ្វើការនៅប្រទេសកូរ៉េបាន៣ខែផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណៃ៕
រដ្ឋមន្រ្តីធម្មការក្រើនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកទី២នៃជំងឺកូវីដ-១៩
ខេត្តក្រចេះ ៖ នារសៀសថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និង បុគ្គលិកនៃមន្ទីរធម្មការ និង សាសនាខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រចេះ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានបញ្ជាក់ពី ស្ថានភាពវឌ្ឍនៈភាពនៃការរីក ចម្រើនលើគ្រប់វិស័យ និងការកសាងអភិវឌ្ឍន៏ក្នុងខេត្តគួរឲ្យកត់សម្គាល់។ ក្នុងនោះវឌ្ឍនៈភាពវិស័យព្រះពុទ្ធសាសនាក្នុងខេត្តក្រចេះ ត្រូវបានមន្ទីរធម្មការ និសាសនា ក៏ដូចជាគណៈសង្ឃខេត្តទាំងពីរគណៈយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យនេះកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពោលគឺបានចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ដូចជាសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម ព្រមទាំងរួមចំណែកការងារសង្គមកិច្ច ដូចជាការអប់រំចរិយាធ៌ម សីលធ៌ម គុណធ៌ម និងសុជីវធ៌មដល់ពុទ្ធបរិស័ទ្ធ ជួយអប់រំស្មារតីដល់ជនចាស់ជរា ជនពិការ […]