ព័ត៌មានជាតិ

សមត្ថកិច្ច​ឃុំខ្លួន​បុរស​ម្នាក់​​ករណីកាប់ឆ្ការ​​ដីព្រៃ​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​

ស្ទឹងត្រែង​:​​សមត្ថកិច្ច​បានឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​កាប់​ទន្ទ្រាន​រាន​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ប្រព្រឹត្តនៅឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។កាលពីថ្ងៃទី២៩​ខែសីហាឆ្នាំ២០២០​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​នោះ​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​ ​សូមបញ្ជាក់ថា​ជនសង្ស័យ​​ឈ្មោះ​ម៉ា​ជេ​ត ហូ​សេន​ហៅ​ពៅ​អាយុ​៣៥ ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ជី​ធាង​ឃុំ​សេ​ដា​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​។​ជនសង្ស័យ​បានមក​រស់នៅ​ភូមិ​សំអាង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ក្រោយពី​បុរស​រូបនេះ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​កាប់​រាន​យក​ដីព្រៃ​នៅ​ភូមិ​ស្វាយរៀង​ឃុំ​តា​ឡា​ត​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ជេ​ត​ខេមរា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២០​។​ បន្ទាប់មក​សមត្ថកិច្ច​បាន​បញ្ជូនជន​រូបនេះ​ទៅ​តុលាការ​។​ខាង​តុលាការ​បាន​ចោទប្រកាន់​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​កាប់​រាន​ព្រៃ​ឈូសឆាយ​ដីព្រៃ​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​។​រីឯ​គ្រឿងចក្រ​ក៏ត្រូវ​បាន​ដកហូត​៕  

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ប្រើ​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ​ឱ្យ​រៀបរយ​ឡើងវិញ​

កំពង់ចាម​:​ការលក់ដូរ​,​ការសង់​សំណង់​,​និង​ការចាក់ដី​លើ​ចំណី​ថ្នល់​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​នៅ​ផ្សារ​ផ្អាវ​ស្រុក​បាន​បាធាយ​ត្រូវបាន​រៀបរយ​ឡើងវិញ​ក្រោយពី​អាជ្ញាធរខេត្ត​ប្រើប្រាស់​វិធានការ​អនុវត្ត​ជាក់ស្តែង​រយ​:​ពេល​ប្រមាណ​មួយខែ​កន្លងទៅ​។​ប៉ុន្តែ​នៅតែ​បន្ត​ដាក់​កម្លាំង​ប្រចាំការ​ឃ្លាំមើល​២៤​ម៉ោង​លើ​២៤​ម៉ោង​។​ ​លោក ម៉ោង ទាវ មេឃុំ​ផ្អាវ​បានឱ្យដឹង​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០​ថា ផ្លូវ​ខាងមុខ និង​ចំហៀង​ផ្សារ​ទាំងពីរ​ខ្សែ​មាន​លក្ខណ​:​ធំ​ទូលាយ​ជាង​កាលពី​ខែ​មុន​។​បន្ទាប់ពី​គណ​:​កម្ម​ការ​ចម្រុះ​របស់​ខេត្ត​ដឹកនាំ​ដោយ​លោក អ៊ុំ​ភឿន គុណ​វុ​ឌ្ឍ​អភិបាលរង​ខេត្តកំពង់ចាម និង​លោក​សំ ពិសិដ្ឋ នាយករង​រដ្ឋបាលខេត្ត​នេះ បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​អាជីវករ​ដែល​លក់ដូរ​លើ​ចំណី​ថ្នល់ ឱ្យចូល​លក់​ក្នុង​ផ្សារ​វិញ​នោះ​។​ ​លោក​មេឃុំ​ផ្អាវ​បានឱ្យដឹង​ទៀតថា គណ​:​កម្ម​ការ​មួយ​នេះ បាន​សុំឱ្យ​ម្ចាស់​លំនៅស្ថាន ឬ​ហាង​ទំនិញ​ដែល​សង់​សំណង់​បំពាន​លើ​ចំណី​ថ្នល់​រុះរើ និង​កាត់​តម្រឹម​ឱ្យ​ផុតពី​ចំណី​ថ្នល់ ហើយ​បាន​ឈូសឆាយ​សម្អាត​ដី​ចេញ​ពីលើ​ទ្រូង​ថ្នល់ និង​កាយ​ដី​ចេញ​ដែល​បង្ក​ឱ្យ​ស្ទះ​ទឹក​លើ​ថ្នល់​។ ឥឡូវ​ជា​លទ្ធផល​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ ផ្សារ​ផ្អាវ​បានសម្រេច​ស្ទើរ ១០០ ភាគរយ គឺ​នៅ​សេសសល់​ការងារ​ប្រព័ន្ធ​រំដោះ​ទឹក និង​បញ្ហា​សំណង់​ខាងក្រោយ​ផ្សារ​នេះ​ប៉ុណ្ណោះ​។​ ​ ​ប៉ុន្តែ​ជុំវិញ​ករណី​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ​នេះ​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​បានឱ្យដឹងថា ក្នុងការ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្សារ​ផ្អាវ​កាលពី​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០២០ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​សម្រេច​ឱ្យ​អាជ្ញាធរ​ស្រុក​បាធាយ​បន្ត​អនុវត្ត​ការងារ​ដែល​នៅសល់​រហូត​ទទួលបាន​លទ្ធផល​ទាំងស្រុង​។​ ​គួរ​បញ្ជាក់ថា កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២០ អាជ្ញាធរខេត្ត​កំពង់ចាម​បាន​បង្កើត​គណ​:​កម្ម​ការ​ចម្រុះ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ ក្រោយពី​មាន​សំណើសុំ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​បាធាយ​។ ដោយសារ​ផ្សារ​មួយ​នេះ​ដែលមាន​តូប​និង​គ្រែ​លក់ដូរ​សរុប​ចំនួន​២៥៤​កន្លែង​បែរជា​មាន​អ្នក់លក់ដូ​រលើ​ចំណី​ថ្នល់​ចំនួន ២៦៥ កន្លែង គឺ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​: និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។ បើទោះជា​អាជ្ញាធរ​ស្រុក​នេះ​ធ្លាប់​បានចេញ​លិខិត​ជូនដំណឹង​និង​ណែនាំ​ឱ្យចូល​ទៅ​លក់​នៅក្នុង​ផ្សារ​យ៉ាងណាក្តី​៕​   

ព័ត៌មានជាតិ

រដ្ឋលេខាធិការណែនាំប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រះសីហនុថ្មី ត្រូវបំពេញតួនាទីឲ្យមានតម្លាភាព ប្រសិទ្ធភាពប្រកបដោយវិជ្ជាជីវៈខ្ពស់

ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុមានពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដោយលោកស៊ុន ថូងអតីតប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចូលនិវត្តន៏ជំនួសដោយលោកជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីនារសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ទើបនឹងទទួលតំណែងបានធ្វើការប្តេជ្ញាចិត្តចំនួន ៦ចំណុចរួមមាន ៖  ទី១.សហការ […]

ព័ត៌មានជាតិ

រដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយ​ករណីរកឃើញគ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុង​នាវាដែ​លលិច

សម្តេចហ៊ុនសែននាយករដ្ឋនៃកម្ពុជាសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនៅខេត្តកំពង់ចាម។

ព័ត៌មានជាតិ

ប្រកាស​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ថ្មី​នៃ​សាកលវិទ្យាល័យ​បាត់ដំបង

ភ្នំពេញៈ លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​ប្រកាស​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ថ្មី នៃ​សាកលវិទ្យាល័យ​បាត់ដំបង និង​មាន​អនុប្រធាន ព្រមទាំង​សមាជិក​ចំនួន​១៧​នាក់​ផ្សេងទៀត ។ ពិធី ប្រកាស​នេះ បានធ្វើ​ឡើង​ក្រោម​វត្ត​មា​នើ​ផល យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាកាលពីថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ។​ ​ថ្លែង​ក្នុងឱកាស​នោះ លោក ស សុខា បាន​លើកឡើងថា ជា​ក្ដី​ស្រមៃ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សម្ដេច​ចង់ឱ្យ​គ្រប់​សាលា ក្លាយជា​សាលា​ភូមិន្ទ​ភូមិភាគ ឬក៏​ជា​សាលា​ឧ​ទ្ធ​ណ៍ និង​ក្លាយ​ជាម​ជ្ឍ មណ្ឌល​គរុ​កុសល​ភូមិភាគ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី បាន​សិក្សា​បន្ថែមទៀត​។​ ​លោក ស សុខា បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង កីឡា […]

ព័ត៌មានសន្តិសុខសង្គម

សង្វៀនមាន់​១​កន្លែង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​រឹបអូស​ម៉ូតូ​៦​គ្រឿង​និង​វត្ថុតាង​មួយចំនួន​

ពោធិ៍សាត់​៖​សមត្ថកិច្ច​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​រួមជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​តា​លោ​និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ផ្ទះ​រុង​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​និង​បាន​រឹបអូស​ម៉ូតូ​៦​គ្រឿង​និង​វត្ថុតាង​ជាច្រើន​។​ ការបង្ក្រាប​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ភ្នាល់​ដាក់​លុយ​នេះ​បាន​ធ្វើឡើង​នៅ​ភូមិក​វត្ត ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។​ ​ សមត្ថកិច្ច​នគរបាល​ដែល​ស្ថិតនៅ​ក្នុងការ​បង្ក្រាបបាន​ឱ្យដឹងថាៈ​ជា​លទ្ធផល​ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង​រួមមានៈ​មាន់គក​ចំនួន​៤​ក្បាល​រួម​និង​សម្ភារ​សង្វៀន​ប្រជល់មាន់​និង​ម៉ូតូ​ចំនួន​៦​គ្រឿង​។​ដោយឡែក​ក្រុម​អ្នកញៀន​និង​ល្បែង​ប្រជល់មាន់​នៅពេល​សមត្ថកិច្ច​ទៅដល់​ពួគគេ​បាន​រត់គេច​បាត់អស់​៕​    

ព័ត៌មានជាតិ

ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​និង​ពលរដ្ឋ​១៥៧​គ្រួសារ​

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​លោក ហោ ប៊ុនហួរ អភិបាល ស្រុក​រវៀង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ភូមិបាល​,​ច្បាប់រដ្ឋបាល​ព្រៃឈើ ,​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន គឹម​ជា​ធួន ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១៥៧​គ្រួសារ នៅក្នុង​ភូមិ​អូរ​ទ្រ​លោក ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។​ លោក ស៊ុ ស៊ី​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បានឱ្យដឹងថាៈ​ក្រុមហ៊ុន គឹម ជា​ធួន បាន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០១១ លើ​ផ្ទៃដី​ចំនួន ៨.៨៤៦​ហិកតា ។​នៅ​ឆ្នាំ​២០១៤ ត្រូវបាន​ក្រុមការងារ​ឃ្វាល​ចេញ​នូវ​ដី​ប៉ះពាល់​ចំនួន ៩១៤​គ្រួសារ ស្មើនឹង​២.២៣០,៨១​ហិកតា ដោយ​ក្រុមហ៊ុន​នៅសល់​ផ្ទៃដី​សរុប​ចំនួន ៦.៦១៥,១៩​ហិកតា​។​ ​ក្រោយពី​បាន​ស្តាប់​នូវ​ការផ្សព្វផ្សាយ​ច្បាប់​ភូមិបាល និង​ច្បាប់រដ្ឋបាល​ព្រៃឈើ​រួចមក បងប្អូន​ប្រជាពលរដ្ឋ ក៏មាន​សំណួរ​សួរ​ទៅខាង​ក្រុមការងារ​។ ភ្លាមៗ​នោះ​ជំនាញ​ពាក់ព័ន្ធ​បានធ្វើការ​បកស្រាយ និង​បញ្ជាក់​យ៉ាងច្បាស់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទៅតាម​សំណួរ​នីមួយៗ​។​ ​លោក ហោ ប៊ុនហួរ អភិបាលស្រុក​រវៀង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ដែល​លោក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​។​ ​លោក​អភិបាលស្រុក បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​គឹម​ជា​ធួន​សូមកុំ​ជឿ​តាម​ការ​ញុះញុង បំផុសបំផុល​ពី​សំណាក់​មេខ្យល់​ពីក្រោយ​ខ្នង និង​សូមឱ្យ​ប្រជាពលរដ្ឋ​កុំ​បន្ត​ការកាប់​រាន […]

ព័ត៌មានជាតិ

រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ពីរ​នាក់​ស្លាប់​និង​របួស​លើផ្លូវ​ជាតិ​លេខ​៤

ខេត្ត​ព្រះសីហនុ​៖​អ្នករកស៊ី បេះ​ឃ្មុំ ២​នាក់ បាន​ស្លាប់​និង​របួសធ្ងន់ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​។​ ​មន្ត្រី​ប៉ូលីស​ចរាចរណ៍ ស្រុក​ស្ទឹងហាវ​បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ។ ប្រភព​ដដែល​ប្រាប់ថា​រថយន្ត​ម៉ាក kia ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A – 7098 មាន​ទិសដៅ​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ប៉ះ​ម៉ូតូ​១​គ្រឿង ឌុប​គ្នា​២​នាក់​នៅ​ចំណុចកើតហេតុ​។ ​ចំណែក​ម៉ូតូ​ម៉ាក​Honda​សង់​c125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំ ពេញ 1AD- 5910 បើកបរ​ដោយ​ឈ្មោះ សាយ ស៊ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ខ្មែរ​បាន​ស្លាប់​នៅ​ភូមិ ព្រីង ឃុំ​រលាំងចក ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ​។ មុខរបរ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន០៤គ្រួសារដល់លំនៅដ្ឋានរៀងៗខ្លួន

ខេត្តព្រះសីហនុ ៖ បើទោះបីជាមានការហត់នឿយយ៉ាងណាក្តី នៅរសៀលថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន០៤គ្រួសារដល់លំនៅដ្ឋានរៀងៗខ្លួន ស្ថិតឃុំចំនួន២ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោងតាមការបញ្ជាក់ពី លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា អតីតយុទ្ធជនកម្ពុជាចំនួន០៤ គ្រួសាររួមមាន ៖ ទី១.ឈ្មោះ មុំ ថារ៉ា ភេទប្រុស និវត្តជន ស្ថិតនៅភូមិ១ ឃុំអូរត្រេះ។ ទី២.ឈ្មោះ សំ សារឿន ភេទប្រុស ពិការជើង ស្ថិតនៅភូមិ២ ឃុំកំពេញ។ ទី៣.ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក និងទី៤.ឈ្មោះ ឈឿន […]

ព័ត៌មានជាតិ

ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ

ភ្នំពេញ ៖ ខណៈការរាត្បាតនៃជំងឺកូវីដ-១៩ នៅតែអូសបន្លាយអស់ពេលជាច្រើនខែមកហើយនោះ បានធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសជាច្រើនក៏បានខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍របស់ខ្លួនខ្លាំងណាស់ដែរ ដោយប្រទេសខ្លះអាចទប់ទល់ស្ថានការណ៍បាន រីឯប្រទេសខ្លះទៀតក៏ជួបនូវការបរាជ័យទៅវិញក៏មាន។ ជាក់ស្ដែងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូខន់ហ្វឺរិន ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញឱ្យបាន នាកំលុងពេល និងក្រោយពេលវិបត្តិកូវីដ។ ថ្វីដ្បិតកិច្ចប្រជុំនេះជារឿងរបស់ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានអ្នកចូលរួមផ្សេងទៀតមកពីជុំវិញពិភពលោក ដែលមានទាំងស្ថាប័នសាធារណៈ និងផ្នែកឯកជនសរុបប្រមាណ ១,០០០នាក់។ ភាគីកម្ពុជាត្រូវបានដឹកនាំការចូលរួមដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមចែករំលែកបទពិសោធន៍ជាច្រើនជូនអង្គប្រជុំអនឡាញនេះ។ ប្រធានបទដែលបានលើកយកមកពិភាក្សា គឺមានដល់ទៅ ១០ជំពូក ពាក់ព័ន្ធនឹងកិច្ចការនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ការអនុវត្តគោលការណ៍នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីគោលដៅទេសចរណ៍មានសុវត្ថិភាពទៅកាន់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាពមួយទៀត និងកិច្ចពិភាក្សាលើការដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ និងការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញជាដើម។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល […]