ព័ត៌មានសន្តិសុខសង្គម

កម្លាំង​នគរបាល​ឃាត់​ជនសង្ស័យ​២​នាក់​កំពុង​លក់​គ្រឿងញៀន​ដកហូត​វត្ថុតាង​

ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់​ក្រោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១៦​កញ្ចប់​ខណៈ​ជននេះ​កំពុង​ឈរ​លក់​។​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​វាល​ខ្សាច់​ជាប់​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២​។

ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ សេង​លី​ណា ភេទ ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​និង​ឈ្មោះ​ដួង​ច័ន្ទ​តារា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​T០៦​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *