ព័ត៌មានអន្តរជាតិ

ថៃ​បើក​​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ឡើងវិញ​ដើម្បី​ដឹកទំនិញ​​រវាង​ខេត្ត​ទាំង​២​កម្ពុជា​-​ថៃ

បាត់ដំបង​៖​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ស្ថិតក្នុង​ឃុំ​សន្តិភាព​នៃ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ត្រូវ​ភាគី​ថៃ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​តទៅ​។​ដើម្បីឱ្យ​ភាគី​ទាំងសងខាង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ខេត្ត​ទាំង​២​គឺ​ខេត្ត​ស្រះកែវ​ថៃ​ខេត្តបាត់ដំបង​កម្ពុជា​។​

​លោក​ហឿង​សុគន្ធ​អតីត​អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹងថា​ខាង​ភាគី​ថៃ​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ក្នុងការ​ដឹកទំនិញ​ចេញ​-​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​តទៅ​ចាប់ពី​ម៉ោង​៦​ព្រឹក រ​ដល់​ម៉ោង​៦​ល្ងាច​ទើប​បិទ​វិញ​។​

​សូមបញ្ជាក់ថា​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​គីឡូ​១៣​រ​វា​ខេត្តបាត់ដំបង​និង​ខេត្ត​ស្រះកែវ​ច្រកទ្វារ​អន្តរជាតិ​នេះ​បាន​បិទ​មិនឱ្យ​ដំណើរ​ការចេញ​-​ចូលចាប់​តាំងពី​អំឡុង​ពាក់កណ្តាល​ខែ​មិនា​ឆ្នាំ​២០២០​មកម្ល៉េះ​។​នៅ​ចន្លោះ​ពាក់កណ្តាល​ខែមេសា​ក៏​ខាង​ភាគី​ថៃ​អនុវត្ត​របៀបនេះ​ម្តង​រួចមកហើយ ៕

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *