ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បាន​​ប្តី​និង​ប្រពន្ធ​ដែល​ដាក់​អន្ទាក់​ឆក់​ចាប់​សត្វ​ក្នុង​ព្រៃ​សហគមន៍​

ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​ការពារ​ព្រៃឈើ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចុះ​ល្បាត​ពួន​លាក់ខ្លួន​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​។​

ទាំងពីរ​នាក់​នេះ​ជា​មុខសញ្ញា​ធ្លាប់ធ្វើ​សកម្មភាព​យ៉ាងសកម្ម​បាន​ប្រើប្រាស់​ឧបករណ៍​ដាក់​អន្ទាក់​ឆក់​ចាប់​សត្វព្រៃ​ក្នុង​ដែន​ព្រៃឈើ​សហគមន៍​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិ​វិធី​។​

​ព្រះសង្ឃ​ប៊ុន​សា​លួត​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ​ន័​មាន​សង្ឃដីកា​ថា​៖​កម្លាំង​ព្រះសង្ឃ​និង​កងកម្លាំង​យោធា​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ល្បាត​ពួន​លាក់ខ្លួន ឃាត់​ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ អ៊ុច រី​ន អាយុ​៣១​ឆ្នាំ​និង​ប្រពន្ធ ឈ្មោះ​សុខ ផល អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​សុពណ៌​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
សត្ថកិច្ចដកហូត​បាន​នៅ​ឧបករណ៍​អន្ទាក់​ឆក់​ចាប់​សត្វព្រៃ​អាគុយ​ចំនួន​២​ធុង​,​អាំង​ម៉ូ​ទ័​រ​ឆក់​ចំនួន​១​គ្រឿង​,​ខ្សែលួស​ប្រវែង​ចំនួន​១.០០០​ម៉ែត្រ​និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្តី​ប្រពន្ធ​នេះ​បាន​នាំខ្លួន​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាត់វិធានការ​តាម​នីតិវិធី​។​

ព្រះ​អង្ក​មាន​សង្ឃដីកា​បញ្ជាក់​ថាជ​ន​សង្ស័យ​នេះ​ជា​មុខសញ្ញា​ចាស់​បាន​ប្រព្រឹត្ត​ដាក់​អន្ទាក់​ឆក់​ចាប់​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​សហគមន៍​មួយ​នេះ​។​សត្វ​ជាច្រើន​ប្រភេទ​ត្រូវ​កម្លាំង​ការពារ​សហគមន៍​ដើរល្បាត​ប្រទះឃើញ​ស្លាប់​ដោយ​ស្នាដៃ​ជនសង្ស័យ​នេះ​៕

     

cbn

Leave a Reply

Your email address will not be published. Required fields are marked *