ព័ត៌មានជាតិ

រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​បែក​កង់​ធ្លាក់​ផ្លូវ​របួស​២​នាក់​នៅ​ស្រុក​ថ្មគោល​

បាត់ដំបង​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​គឺ​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​បាន​បែក​កង់​ធ្លាក់​ផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​និង​មាន​អ្នករងរបួស​២​នាក់​។​ក្នុងនោះ​តែ​កុង​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​តា​សី​ស្រុក​ថ្មគោល​ខេត្ត​ដំបង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​៖​អ្នកបើកបរ​ដែល​រង​របួសធ្ងន់​មានឈ្មោះ​ហេង​ស៊ី​និ​ត​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​របួសធ្ងន់​។​អ្នករួមដំណើរ​សុខលី​ន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្ដរមានជ័យ​។​

​មន្ត្រី​ដដែល​បាន​បន្តថា​រថយន្ត​រង​គ្រោះ​ម៉ា​កតា​កូ​ម៉ា​ពណ៌​ស​ស៊េរី​ឆ្នាំ​២០០៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q4594​។​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​រថយន្ត​ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕
   

cbn

Leave a Reply

Your email address will not be published. Required fields are marked *