ព័ត៌មានសន្តិសុខសង្គម

រថយន្តឆ្លាមវះគូទរបស់ឈ្មួញឈើអស់ល័ក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តមណ្ឌលគិរី ៖ រថយន្តឆ្លាមដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បាន ខណៈកំពុងធ្វើសកម្មភាពដឹកឈើចេញមកពីក្នុងព្រៃ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈដែលការស្ទាក់ចាប់នេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ។

តាមប្រភពព័ត៌មានដែលទទួលបានឲ្យដឹងថា រថយន្តខាងលើធ្វើសកម្មភាពដឹកឈើឡើងដល់ផ្លូវជាតិ៧៦ ក៏មានស្នាក់ការបរិស្ថាន (ផ្ទះតាសែន) រថយន្តបានបន្តឆ្លងកាត់តាមមុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា បោះពួយលឿន។ លុះមកដល់ជិតទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បានតែម្ដង។

ប្រភពបានបញ្ជាក់ថា តៃកុងឡានរងរបួស ខណៈបើកបំបុកឡានសមត្ថកិច្ច គេស្គាល់ឈ្មោះថា (អាលាប) ក្រុមនេះមានឡានដឹកឈើជាច្រើន ពួកគាត់ត្រូវបានគេស្គាល់មានឈ្មោះ (អាមុន្នី) និងឈ្មោះ អាស៊ាន។​ ប្រភពបន្ថែមទៀតថា តៃកុងឡានដឹកឈើទាំងនោះភាគច្រើនសុទ្ធសឹងតែប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *