ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង, លោក គឹម សោភ័ណ ជំនួសលោកស្រី កែវ សុភាព

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គឺលោក គឹម សោភ័ណ ជំនួសលោកស្រី កែវ សុភាព ប្រធានមន្ទីរចាស់ត្រូវបានចូលនិវត្តន៍ ដែលពិធីនេះប្រេព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ងួន រតនៈអភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្រ្តីរាជការចូលរួមជិត២០០នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបានអបអរសាទរដល់ការប្រកាសប្រធាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្រូវបានតែងតាំងថ្មី ក្នុងនាមរដ្ឋបាលខេត្តសូមឲ្យលោកប្រធានមន្ទីរថ្មី មានសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានកិច្ចសហការជាមួយមន្ទីរនានាជុំវិញខេត្ត ពិសេសរដ្ឋបាលខេត្តមានការគាំទ្រទាំងស្រុង និងបន្តខិតខំប្រឹងប្រែងធ្វើការជំនាញបន្ថែមទៀតឲ្យបានល្អប្រសើរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍សំណេះសំណាល ក្នុងអង្គពិធីដោយលើកពី សវតារសំខាន់ៗពីប្រវត្តិសាស្រ្តខេត្ត និងសក្តនុពលរបស់ខេត្តបាត់ដំបងមានចំណាត់ថ្នាក់លេខ២បន្ទាប់ខេត្តសៀមរាប។ លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថា ទឹកដីខេត្តបាត់ដំបង ក៏មានប្រសាទតូចធំច្រើនដែរ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានយល់ពីវប្បធម៌ខ្មែររបស់ខ្លួន ខណៈដែលខេត្តបាត់ដំបងសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងរម្មណីយដ្ឋានកែច្នៃជាច្រើនទៀត។

ក្នុងោកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មីដែលទើបបានប្រកាសតែតាំងថ្មី ខិតខំធ្វើការជំនាញរបស់ខ្លួនឲ្យល្អដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញនានាពាក់ព័ន្ធក្នុងខេត្តមេត្តាជួយថែរក្សាអភិរក្សវត្ថុបុរាណប្រសាទបុរាណ ផ្ទះបុរាណ ជាបិតិកភ័ណ្ឌជាតិជាដើមផងដែរ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *