ព័ត៌មានជាតិ

ពិធីសែនក្រុងពាលីរុះរើសាងសង់ព្រះវិហារ វត្តបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្ដាល៖នារសៀលថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកណ្ដាលស្ទឹង និងលោកជំទាវ ប៉ែន ចន្ធី ព្រមទាំងបុត្រ បានអញ្ជើញមកប្រារព្ធពិធីសែនក្រុងពាលីរុះរើសាងសង់ព្រះវិហារ វត្តបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថាដោយសារតែព្រះវិហារចាស់ត្រូវបានអគ្គីភ័យឆាបឆេះកាលពីថ្ងៃ១៣ ខែកក្ដដា ឆ្នាំ២០២០ ទើបមានការសហការណ៍ពីអជ្ញាធរដើម្បីធ្វើការរុះរើព្រះវិហារដែលត្រូវអគ្គីភ័យឆាបឆេះ នឹងសាងសង់ជាថ្មី ។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ដោយមើលឃើញនូវសភាពការណ៍ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ថវិការតាមរយៈរូបលោក ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីកសាងព្រះវិហារនេះឡើងវិញ ទុកជាទីសក្ការៈគោរពបូជា តាមគន្លងវិស័យព្រះពុទ្ធសាសនា។
ជានិច្ចជាកាលនៅពេលប្រជាពលរដ្ឋ ជួបការលំបាកដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ អគ្គីភ័យគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេង សម្ដេចទាំងទ្វេតែងតែចាត់ឱ្យមន្រ្តីក្រោមឱវាទ ចុះពិនិត្យ និងជួយដោះស្រាយរាល់ការលំបាកគ្រប់កាលៈទេសៈ ដោយមិនប្រកាន់គណបក្សនយោបាយ មិនទុកឱ្យប្រជាពលរដ្ឋណាមួយស្លាប់ ដោយអត់អាហារដោយមិនបានដឹងនោះឡើយ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ដោយសារកត្តាប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបប្រមុខរាជរដ្ឋាភិបាលកមម្ពុជា មានលទ្ធភាពកសាងសមិទ្ធផលសង្គមនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងល្អៗបានគ្រប់ទីកន្លែង។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំដែងនូវការសោកស្ដាយ នូវការបាត់បង់នូវសមិទ្ធផលបម្រើឱ្យវិស័យពុទ្ធចក្រ និងជាទីកន្លែងសម្រាប់ប្រជាពុទ្ធបរិស័កគោរព ប្រតិបត្តិជារៀងតមក។
គួរបញ្ជាក់ថា ព្រះវិហារវត្តបឹងខ្យាង ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានអគ្គីភ័យឆាបឆេះ ធ្វើឱ្យសំណង់ព្រះវិហារទ្រុឌទ្រោមទាំងស្រុង បានចំណាយកសាងអស់ថវិកា១០០លានរៀល និង៦៣២០០ដុល្លាអាមេរិក៕ដោយ៖រិទ្ធ

cbn

Leave a Reply

Your email address will not be published. Required fields are marked *