ព័ត៌មានជាតិ

រថយន្ត​ធំ​បុក​រថយន្ត​ទំនើប​បណ្ដាលឱ្យ​ក្រឡាប់​មិនមានអ្នករបួសធ្ងន់ទេ

ភ្នំពេញ៖រថយន្ត​ដឹក​ខ្សាច់​បើកបរក្នុង​ល្បឿន​លឿន​បានបើក​វ៉ា​ជែង​ក៏​ជ្រុល​ទៅបុក​រថយន្ត​ទំនើប​មួយគ្រឿង​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្ដាលឱ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​តែ​មិនមាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ទេ។​ហេតុការណ៍​នេះ​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ច្រកចូល​ផ្សារ​ក្រមួន​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​២៤​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​

​តាម​ប្រភព​បានឱ្យដឹងថា​រថយន្ត​ដឹក​ខ្សាច់​ពណ៌​ស​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​PP.0536​បាន​វ៉ា​ជែង​ចូល​ចំណីផ្លូវ​រថយន្ត​ម៉ាក​KIA​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX.6873​។​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បុក​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​។​ចំណែក​រថយន្ត​ម៉ាក​KIA​រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ដោយ​មិន​បះ​ពាល់​សម្បត្តិ​រដ្ឋ សមត្ថកិច្ច​ក៏​ឱ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា​ដោយ​សម្រួល​មិនត្រូវ​សម​កិច្ច​ក៏​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

   

cbn

Leave a Reply

Your email address will not be published. Required fields are marked *