ព័ត៌មានជាតិ

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលស្រុកតាំងគោក-ស្រុកបារាយណ៍

ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកតាំងគោក-ស្រុកបារាយណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

មន្ត្រីនគរបាល ដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន១២នាក់ ស្រី០២នាក់ និងដំឡើងឋានន្តរសក្តិចំនួន ៣០ នាក់ .ថ្នាក់អនុសេនីយ៍ឯកចំនួន១០នាក់.ថ្នាក់អនុសេនីយ៍ទោចំនួន០៧ នាក់.ថ្នាក់អនុសេនីយ៍ត្រីចំនួន ០៨ នាក់.ថ្នាក់ព្រិន្ទបាលឯកចំនួន០៤ នាក់ ពលបាលទោចំនួន០១នាក់។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនកងកម្លាំង ដែលទើបប្រកាសផ្ទេរ ភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃ ចំពោះការចូលរួម អនុវត្ត តួនាទី ភារកិច្ច និងការបំពេញ បេសកកម្ម ចំពោះ កិច្ចការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លោកអភិបាលស្រុកបានលើកឡើងនូវមតិផ្ដាំផ្ញើមួយចំនួនដើម្បីជាត្រីវិស័យចង្អុលបង្ហាញផ្លូវដល់កងកម្លាំង សម្រាប់ការអនុវត្ត តួនាទី ភារកិច្ចរបស់សម្រេចបានជោគជ័យ បន្ថែមទៀត។ ទន្ទឹមនោះលោក បានណែនាំដល់បងប្អូនកងកម្លាំង សូមថែទាំសុខភាពឲ្យបានល្អប្រពៃ ដើម្បីចូលរួម អនុវត្តគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រគល់ជូនដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះឲ្យ អធិការដ្ឋាននគរបាលស្រុកតាំងគោក-ស្រុកបារាយណ៍។ ទន្ទឹមនេះដែរលោក ស្នងការ បានសង្ឃឹមជឿជាក់ថា បងប្អូនដែលពុំទាន់បានដំឡើង តួនាទី និងបំពាក់ឋានន្តរសក្តិថ្មី សូមបងប្អូនខិតខំប្រឹងប្រែង ចំពោះការចូលរួមអនុវត្ត តួនាទី ភារកិច្ច បេសកកម្ម របស់អង្គភាពឲ្យបានល្អប្រសើរបន្ថែមទៀតដើម្បីទទួលបានការដំឡើង តួនាទី ឋានន្តរស័ក្តិ នាពេលឆាប់ៗនេះ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *