ព័ត៌មានជាតិ

ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​ផ្តល់គ្រាប់ពូជ​បន្លែជូនកសិករ​២១.១៧៨​គ្រួសារ​មកពី​ស្រុក​ចំនួន​៣​

សៀមរាប​​៖កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​(​ប​.​ស​.​ប​.​ក​)បានផ្តល់គ្រាប់ពូជ​បន្លែជូន​ប្រជាកសិករ​ចំនួន​២១.១៧៨​គ្រួសារ​មកពី​ស្រុក​ចំនួន​៣​គឺ​ស្រុក​ស្រីស្នំ​,​ស្រុក​វ៉ារិន​,​និង​ស្រុក​អង្គរជុំ​​ដោយ​ឥតគិតថ្លៃ​ពី​។​​ការចែក​គ្រាប់ពូជ​បន្លែ​នេះ​បាន​ធ្វើឡើង​​ស្ថិតនៅ​វត្ត​ជ្រោយ​នាង​ងួន​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​។​

ការផ្តល់គ្រាប់ពូជ​បន្លែនេះមាន​ការចូលរួម​ពី​លោក​បណ្ឌិត​វង់​សណ្តាប់​រដ្ឋលេខាធិកា​រ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជានិង​លោក ង៉ាន់​ភិ​រុណ អភិបាលរង​ខេត្តសៀមរាប​។​

​លោក​ង៉ាន់​ភិ​រុណ​អភិបាលរង​ខេត្ត​បាន​ថ្លែងថាៈ​គ្រាប់ពូជ​បន្លែ​នេះ​ចែកជូន​ដល់​កសិករ​និង​កម្មករ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព​”​ជា​លក្ខណៈ​គ្រួសារ​” ចំនួន ៣​ស្រុក ស្រុក​ស្រីស្នំ ស្រុក​វ៉ារិន និង​ស្រុក​អង្គរជុំ ដែលមាន​បងប្អូន​ប្រជាកសិករ​សរុប​ចំនួន ២១.១៧៨​គ្រួសារ ។​
​លោក​បាន​បន្តថា​ការផ្តល់​គ្រាប់ពូជ​បន្លែ​ពី​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​នេះ​គឺជា​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិ​ភាពជា​លក្ខណៈ​គ្រួសារ​ជាការ​ជួយ​បង្កើត​ការងារ​និង​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ដល់ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ងាយ​រងគ្រោះ​។​ជាពិសេស​គ្រួសារ​បងប្អូន​មួយចំនួន​ដែល​ត្រូវ​ផ្អាក​ពី​ការងារ​បងប្អូន​ចំណូលស្រុក​មកពី​ប្រទេសជិតខាង​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វី​១៩​ជាដើម​។

​លោក​បណ្ឌិត​វង់​សណ្តាប់​រដ្ឋលេខាធិកា​រ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រធាន​លេខាធិការដ្ឋាន​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​បានថ្លែងថាៈការអនុវត្ត​ប្រ​ព័​ន្ឋ​នេះ​គឺជា​ទស្សនវិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​ដល់​ការលើកទឹកចិត្ត​និង​ជំរុញ​ចលនា​បង្កើន​ការដាំដុះ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង ។​

ជាពិសេស​នោះ​គឺ​ផ្តោតទៅលើ​ការយកចិត្តទុកដាក់​ជាសំខាន់​ជួយ​ដល់​ប្រជាកសិករ​គោលដៅ​ជា​អាទិភាព ដែល​កំពុង​ប្រឈម​និង​ជីវភាព​ខ្វះខាត​ឱ្យមាន​លទ្ធភាព​រកប្រាក់​ចំណូល​គ្រួសារ តាមរយៈ​នៃ​ការដាំដុះ​ផលដំណាំ បន្ថែម​ពីលើ​ការងារ​បង្កបង្កើនផល​ស្រូវ​ស្រែ​នោះ​៕

  

cbn

Leave a Reply

Your email address will not be published. Required fields are marked *