ព័ត៌មានជាតិ

តុលាការ​ឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសង​ម្នាក់​ដែល​ទទួល​ទិញ​ម៉ូតូ​ចោរ​ជាច្រើន​គ្រឿង​

កណ្តាល​៖​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​នេះថាៈ​​លោក​ថោង​ផល្លា​រង្សី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០​បានចេញ​ដីកាឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសង​ម្នាក់​ដាក់ពន្ធនាគារ​បណ្តោះ​អាសន្ន​ពីបទ​”ទទួលផល​ចោរកម្ម​”។ការឃុំខ្លួន​តាម​មាត្រា​៣៩៩​និង​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការទិញ​ចោរ​ជាច្រើន​គ្រឿង​។

ជន​ត្រូវ​ចោទ​រូបនេះ​ឈ្មោះ​គឹម​ឡេង​សល់​អាយុ​៤០​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឈឿន​សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល​។​ក្នុងនោះ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​សេង​រិទ្ធី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ឈ្មោះ​វ៉ា​ថា​រី​បាន​ប្រាប់​ឱ្យដឹងថាៈ​គ្រួសារ​របស់គាត់​បានរ​ក​ស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​ជាង​មួយឆ្នាំ​មកហើយ​មិនដែល​មានច្បាប់​អនុញ្ញាត​ពី​ខាង​ស្ថាប័ន​ណា​ទេ ព្រោះ​ខ្លួន​មិនចេះ​ច្បាប់​។​ម៉ូតូ​មួយចំនួន​ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នោះ​គឺជា​ម៉ូតូ​ដែល​ជន​ទុ​ច្ច​រិ​ក​កាច់ក​និង​លួច​គេ​យកមក​បញ្ចាំ​ព្រោះថា​គ្រាប់​សោរ​ម៉ូតូ​មាន​សភាព​បែកខ្ទេច​និង​មា​នស​ភាពមិនប្រក្រតី​ជាច្រើន៕​

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *