ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេដែលទឹកហូរច្រោះ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។ ទន្ទឹមនេះចំនុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំងបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃម្សិលមិញ ត្រូវបានជួសជុលបណ្តោះអាសន្ន និងដាក់ឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញហើយ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *