ព័ត៌មានជាតិ

ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​ដើម្បី​សុ​វត្តិភាព​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍

កំពង់ឆ្នាំង​៖​នៅ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០​នេះ​ក្រុមការងារ​មន្ទីរ​ទេសច​រណ៍​ខេត្ត​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នកជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​នៅ​ទីតាំង​រមនីយដ្ឋាន Green Farm ស្ថិត​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​លោក​លៀង ជុំ​សុ​បិ​ន្ត នាយករង​រដ្ឋបាលខេត្ត​កំពង​ឆ្នាំង បានឱ្យដឹងថា ដើម្បី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅលេង​កម្សាន្ត​នៅតាម​រមនីយដ្ឋាន​នានា​នោះ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ និង អាជ្ញាធរ​មូលដ្ឋាន ចុះ​រៀបចំ​ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​នៅតាម​រមនីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​។​

​លោក​លៀង​ជុំ​សុ​បិ​ន្ត​បានឱ្យដឹង​ទៀតថាៈ​ក្រុមហ៊ុន​មួយ​បាន​ឯកភាព​ផ្តល់​ឧបករណ៍​ការពារ​រន្ទះ​ចំនួន​៣​គ្រឿង​សម្រាប់​ដំឡើង​នៅ​សហគមន៍​ទេសចរណ៍​ចំនួន​៣​កន្លែង​ក្នុងស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​ក្នុងនោះ​១.​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អន្លង់​ស្វាយ​ក្នុងភូមិ​ដូន​ស្លា​ឃុំ​ក្បាលទឹក​។​២.​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល​ក្នុងភូមិ​កោះ​ខ្ទុម្ព​ឃុំ​ជៀប​។​និង​៣.​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ក្នុងភូមិ​ក្ដុល​ឃុំ​ក្ដុល​សែន​ជ័យ ។​

​ចំពោះ​ឧបករណ៍​ការពារ​រន្ទះ​ទាំង​៣​គ្រឿង​នេះ​គ្រោង​នឹង​ដំឡើង​ឱ្យបាន​រួចរាល់​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​នេះ​៕

     

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *