កំពង់ឆ្នាំង៖ផ្លូវលំមួយខ្សែដែលតភ្ជាប់ទៅរមនីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំងមិនអាចធ្វើដំណើរបានទេនៅពេលនេះ។បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកពីខាងលើ ហើយបានហូរច្រោះផ្តាច់ទាំងស្រុងតែម្តងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។ នេះបើតាមកជូនដំណឹងនៅលើហ្វេសបុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកផុស។
មន្ត្រីរដ្ឋបាលស្រុកទឹកផុសបានឱ្យដឹងថាៈផ្លូវដែលត្រូវបានកាត់ផ្តាច់ដោយទឹកភ្លៀងនេះស្ថិតនៅត្រង់ចំណុចអូរតាប៉ោងដោយទឹកបានហូច្រោះដាច់ផ្លូវប្រវែងប្រមាណជិត៥ម៉ែត្របន្ទាប់ពីភ្លៀងយ៉ាងខ្លាំងនៅតំបន់នោះកាលពីល្ងាចថ្ងៃទី៧ខែសីហាឆ្នាំ២០២០។នៅពេលនេះគណកម្មការសមហគមន៍និងអាជ្ញាធរមូលដ្ឋានកំពុងតែញាប់ដៃញាប់ជើងធ្វើការជួសជុលផ្លូវដែលកំពុងដាច់នេះឡើងវិញ។ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ៕