ព័ត៌មានជាតិ

អភិបាលខេត្ត​ចេញ​បញ្ជា​ហាម ឃាត់​ម្ចាស់​ស្ថានីយ​ហ្គ័ស​មួយ ​ដែល​រំលោភ​យក​ដី​ចំណី​មាត់​ស្ទឹង​របស់​រដ្ឋ

ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ចេញ​បញ្ជា​ទៅលើ​ម្ចាស់​ស្ថានីយ​ហ្គ័ស​សូ​សារ៉ាក់​២​ដែល​បាន​ចាក់ដី​លុប​រំលោភ​យក​ដី​ចំណី​មាត់​ស្ទឹង​។​ដែលជា​ដី​គ្រប់គ្រង​ដោយ​រដ្ឋ​មួយកន្លែង​ស្ថិត​ចំណុច​ភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​និង​ធ្វើ​កិច្ចសន្យា​កាយ​ដី​ចេញ​ឱ្យ​ដូច​សភាព​ដើម​វិញ​។​

​ចំណាត់ការ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​ដែល​ដឹកនាំ​ដោយ​លោក​ភី​វ​ដៀ​ន​ស្តីទី​អភិបាលស្រុក​ជាំ​ក្សាន្ត​,​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​ស្រុក​និង​អាជ្ញាធរ​ភូមិ​ឃុំ​មានការ​ណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​។

​សមត្ថកិច្ច​ជំនាញ​,​អភិបាល​ស្តីទី​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដី​ដែល​ម្ចាស់​ស្ថានីយ​ហ្គ័ស​សូ​សារ៉ាក់​២​នោះ​ដោយ​លោក​អះអាងថា​ទីនោះ​ឈ្មោះ​សូ​សារ៉ាក់​ពិតជា​ចាក់ដី​រំលោភ​ទៅលើ​មាត់​ស្ទឹង​និង​ហួស​ព្រំ​ដែល​ភូមិបាល​ស្រុក​និង​ខេត្ត​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​រហូតដល់​ទៅ​៤​ម៉ែត្រ​កន្លះ​ឯណោះ​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ក្នុងនាម​លោក​ប្រធាន​គណកម្មកា​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត​លោក​មិន​ទុក​យូរ​ទេ​។​ពេលនោះ​លោក​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ដើម្បីឱ្យ​ម្ចាស់​ស្ថានីយ​ហ្គ័ស​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចាក់ដី​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​បន្តទៀត​។

​លោក​នឹងដាក់​វិធានការណ៍​ក្តៅ​ឱ្យ​ម្ចាស់​ស្ថានីយ​ហ្គ័ស​នោះ​កាយ​អាច​ម៌​ដី​ដែល​ខ្លួន​បាន​ចាក់​លុប​ស្ទឹង​ឬក៏​អូរ​នោះ​ចេញ​ឱ្យបាន​ដូចដើម​វិញ​។​ប្រជាពលរដ្ឋ​ពួកគាត់​មានកា​គាំទ្រ​លើ​ចំណាត់កា​របស់លោក​អភិបាលខេត្ត​គឺ​ពួកគាត់​ថា​នេះ​ធ្វើ​ម្នាក់​ដើម្បី​ជាការ​ព្រមាន​ដល់​១០០​នាក់​ទៅ​ថ្ងៃមុខ​កុំឱ្យ​ចេះតែ​ហ៊ាន​ពេក​អា​រឿង​ដី​រដ្ឋ​នោះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *