ព័ត៌មានជាតិ

អង្គកឋិនទានរបស់លោកវរសេនីយ៍ឯក ហ៊ួ យ៉ៃ ដង្ហែទៅកាន់វត្តគីរីសាគរម៉ាអ៊ូ ប្រមូលបច្ច័យបានជាង ៤៦លានរៀល

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ និងលោកព្រំ ប៊ុន្នីនាយករងរដ្ឋបាលស្រុក បានផ្ដួចផ្ដើមអង្គកឋិនទានសាមគ្គីមួយដើម្បីដង្ហែទៅកាន់វត្ត (គីរីសាគរម៉ាអ៊ូ) ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។ បុណ្យកឋិនទាននេះបានរៀបចំឡើងនៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

នៅក្នុងពិធីបុណ្យកឋិនទាននេះលោកអធិការនគរបាលស្រុកព្រៃនប់បានមានប្រសាសន៍ថាការប្រារព្ធធ្វើឡើងគឺដោយមានការចូលរួមពីបងប្អូនដែលជាអធិការ អធិការរង នគរបាលប៉ុស្តិ៍ រដ្ឋបាលទូទាំងស្រុក និងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយដែលបានបរិច្ចាគនូវធនធានសទ្ធាជ្រះថ្លារបស់ខ្លួន ប្រារព្ធនូវពិធីបុណ្យកឋិនទានសាមគ្គីមួយនេះឡើង ដើម្បីប្រព្រឹត្តទៅតាមលំដាប់លំដោយប្រពៃណីព្រះពុទ្ធសាសនា ហើយវេអង្គកឋិនប្រកេនព្រះសង្ឃក្រាលគ្រងតាមពុទ្ធានុញ្ញាតជាកិច្ចបង្ហើយបុណ្យ។

ហើយបច្ច័យដែលប្រមូលបានពីអង្គកឋិនសាមគ្គីនេះគឺមានចំនួនជាង ៤៦លានរៀល បច្ច័យទាំងអស់ដោយកើតចេញពីសទ្ធាជ្រះថ្លារបស់លោកអធិការនគរបាលស្រុក អធិការរងនគរបាលប៉ុស្តិ៍ រដ្ឋបាល បងប្អូនប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយ ដើម្បីប្រគេនដល់ព្រះសង្ឃដែលកំពុងមានការខ្វះខាតក្នុងការកសាងសមិទ្ធិផលនានាក្នុងទីអារាម(គីរីសាគរម៉ាអ៊ូ)ដែលជាវត្តនៅឆ្ងាយពីទីប្រជុំជនស្រុកក្រុងនៃខេត្តព្រះសីហនុ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត មានចិត្តត្រេកអរចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានថវិកា របៀបចំធ្វើនៅអង្គឋិនទានសាមគ្គីមកប្រគេនក្នុងវត្តនាពេលនេះ ហើយចំពោះថវិកាសម្ភារៈទាំងអស់នេះ ព្រះសង្ឃគណៈកម្មការ និងយកទៅប្រើប្រាស់ ឲ្យចំគោលដៅនៅក្នុងទីវត្តអារាមដើម្បីផលប្រយោជន៍រួមក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ សម្រាប់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលមកធ្វើបុណ្យទាន។

សូមជម្រាបថា បុណ្យកឋិនទានមានយរៈកាល១ខែ តែក្នុងខែនោះមានតែ២៩ថ្ងៃតែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃ១រោជ ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកក្តិក ពិធីបុណ្យកឋិនទានគឺជាកម្មវិធីបុណ្យមួយដែលមានក្នុងព្រះពុទ្ធសាសនា តាំងពីយូយាណាស់មកហើយ គឺពីសម័យពុទ្ធកាលមកម្ល៉េះមកដល់សម័យសព្វថ្ងៃនេះ យើងឃើញមានគ្រប់វត្តអារាមទាំងអស់។

កម្មវិធីបុណ្យកឋិនទាន ជាបុណ្យដង្ហែស្បង់ស្បៃត្រៃជីវរ គ្រឿងបរិក្ខារទាំងឡាយយកទៅវេរប្រគេនព្រះសង្ឃ ដែលគង្គចាំព្រះវស្សា ជាអំណោយរបស់ភិក្ខុសង្ឃ ដែលបានខំគោរពប្រត្តិបត្តថែរក្សាចាំព្រះវស្សាមិនឲ្យដាច់អស់រយៈកាលបីខែនោះ ដើម្បីលោកបានទទួលក្រាលគ្រង និងបានអានិសង្ឃកឋិនទាននេះបន្តទៅទៀត រហូតដល់១៥កើត ខែផល្គុន ជាការអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលបានចាំព្រះវស្សា ឲ្យរួចទុក្ខ រួចទោសពីអាបត្តិតូចតាចជាច្រើនផងដែរ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *