ព័ត៌មានជាតិ

រអិល​បាក់​ដី​នៅ​វៀតណាម សម្លាប់​ទាហាន​១១​នាក់ ​និង​១១​នាក់ផ្សេង​ទៀតបាត់​ខ្លួន​

​វៀតណាម ៖ ទាហាន​ចំនួន​១១​នាក់​បាន​ស្លាប់​ ខណៈ​ការស្វែងរក​កំពុង​ធ្វើឡើង​សម្រាប់​មនុស្ស​១១​នាក់​ផ្សេងទៀត​បន្ទាប់ពី​ការបាក់​ដី​ដ៏​ធំ​មួយ​វាយប្រហារ​ខេត្ត Quang Tri ភាគ​កណ្តាល​ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ ទី​១៨ ​ខែតុលា​ស្របពេល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះទឹកជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ដើមខែ​តុលា​បាន​បង្កឱ្យមាន​ទឹកជំនន់​និង​ការ​រអិល​បាក់​ដី​ដែល​បានសម្លាប់​មនុស្ស​ជាង​៧០​នាក់​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​បន្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា​ការ​រអិល​បាក់​ដី​បាន​វាយប្រហារ​បន្ទាយ​ទាហាន​នៃ​តំបន់​យោធា​ទី ៤ របស់​ប្រទេស​វៀតណាម​។​

​យោងតាម​គេហទំព័រ VnExpress បាន​និយាយថា​“ ចាប់ពី​ម៉ោង ២ ព្រឹក​មានការ​បាក់​ដី​ពី​៤​ទៅ​៥​កន្លែង​ផ្ទុះ​ដូច​គ្រាប់បែក​ហើយ​វា​មាន​អារម្មណ៍​ថា ​ភ្នំ​ទាំងមូល​ជិត​ដួលរលំ​”។​

​រដ្ឋាភិបាល​បាន​និយាយថា​សាកសព១១នាក់​ត្រូវបាន​រកឃើញ​ហើយ​។ រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​“​យើង​មិនដែល​បាត់បង់​សមាជិក​យោធា​ច្រើន​នាក់​ទេ ក្នុងនោះ​មាន​ឧ​ត្ត​ម​សេនីយ៍ ២ រូប​និង​មន្ត្រីជាន់ខ្ពស់​ក្នុង​គ្រោះមហន្តរាយធម្មជាតិ​នេះ​”។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ថា​ទន្លេ​នៅក្នុង​ខេត្ត Quang Tri បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង២០ឆ្នាំ​។ នៅ​ខេត្ត Thua Thien Hue ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ប្រយុទ្ធ​ប្រឆាំងនឹង​ភ្លៀង ដើម្បី​ស្វែងរក​កម្មករសំណង់​យ៉ាងហោចណាស់​១៥​នាក់​ដែល​បាត់​ខ្លួន​បន្ទាប់ពី​ការ​រអិល​បាក់​ដី​នៅ​ដើម​សប្តាហ៍​នេះ​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *