ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៤២ ម៉ែត្រ ស្រកចុះ ១,២៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៤២ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,២៥ ម៉ែត្រ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ ០,១៤ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ៕