ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តក្រចេះសូមគោរពជូនពរសម្តេច ស ខេង ក្នុងឱកាសខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

ខេត្តក្រចេះ ៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនៃឱកាសខួបកំណើតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តក្រចេះទាំងអស់ សូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ និងសូមបួងសួងឱ្យសម្តេចក្រឡាហោមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *