ព័ត៌មានអន្តរជាតិ

ចក្រភព​អង់គ្លេស ៖ ​ក្នុង​មួយថ្ងៃមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន​៨៤៧​នាក់

ឡុង​ដ៍ ៖ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ចក្រភព​អង់គ្លេស​បាន​កើន​ដល់​១៤,៥៧៦​នាក់​ហើយ បន្ទាប់ពី​ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នកជំងឺ​ចំនួន​៨៤៧​នាក់​បន្ថែមទៀត​ទើបតែ​បាន​ស្លាប់​នៅតាម​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួរ ។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹងថា ​ចំណែក តួលេខ​អ្នក​ឆ្លង​វិញ​បាន​បន្ត​កើន​ដល់​១០៨,៦៩២​នាក់ ក្រោយ​មនុស្ស​៥,៥៩៩​នាក់​ថ្មី ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​នៃ COVID-19​។​

​គិត​មកដល់ពេលនេះ ចក្រភព​អង់គ្លេស ស្ថិតនៅ​ក្នុងចំណោម ប្រទេស​ដែលមាន​ករណី​ឆ្លង​ដល់​ខ្ទង់សែន​នាក់ បន្ទាប់ពី​សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *