ព័ត៌មានជាតិ

សំណុំរឿងករណីបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ តុលាការយោធានឹងប្រកាសសាលក្រម នៅថ្ងៃទី៧ឧសភា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ តុលាការយោធា​បាន​បើក​សវន​ការកាត់ទោស​អតីតមន្ត្រី​យោធា ២​នាក់ ពាក់ព័ន្ធ​នឹង​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ប្រព្រឹត្តទៅ​នៅ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦​ដល់ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។​

ក្រោយពីបើកសវនាការសួរដេញដោលរយៈពេលពេញមួយព្រឹក លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចនឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។ ជនជាប់ចោទ២រូប រួមមាន៖ ទី១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង ទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *