ព័ត៌មានជាតិ

សម្ដេចហ៊ុនសែ​ននាយករដ្ឋមន្រ្តីនៃកម្ពុជាស្នើលិខិតផ្លូវការគ.ជ.បលុ​ប​ចោលការបោះ​ឆ្នោតជ្រើ​សរើ​​​សក្រុម​ប្រឹក្សាឃុំ​សង្កា​ត់សា​ក​ល្បងនៅថ្ងៃទី​២​០មិថុនា​ខាងមុ​ខនេះ

សម្ដេចហ៊ុនសែ​ននាយករដ្ឋមន្រ្តីនៃកម្ពុជានៅល្ងាចថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះបានដាក់លិខិតផ្លូវការទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ។គួរបញ្ជាក់​ថា​បន្ទាប់​ពី​មានការស្នើសុំពីសំណាក់សម្តេចហ៊ុនសែនឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០មិថុនាខាងមុខនេះ។នៅព្រលប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចលុបចោលទាំងស្រុងនូវការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការស្នើពី សម្ដេចហ៊ុនសែន។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *