ព័ត៌មានជាតិ

បង្កើន​ការត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ចេញចូលតាមច្រក​ប្រទេស

បន្ទាយមានជ័យ​៖​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្តបន្ទាយមានជ័យ​បាន​បង្កើន​ការត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចេញចូល​ច្រក​ប្រទេស​ក្នុង​គោលដៅ​អនុវត្ត​យន្តការ​ប្រយុទ្ធ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​១៩ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​សាលាក្រុង​ប៉ោយប៉ែត​ជាមួយ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចេញចូល​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

ក្នុងនោះ​ក៏​បង្កើន​ការត្រួតពិនិត្យ​ពលរដ្ឋ​ធម្មតា​និង​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​ទាំង​តាម​ច្រកព្រំដែន​អន្តរជាតិ​ច្រក​តំបន់​ព្រំដែន​និង​ច្រករបៀង​ក្នុងការ​បង្កើន​ការរួមចំណែក​ប្រយុទ្ធ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​មេ​រោ​ញ​កូ​រ៉ូ​ណា​ឬ​នឹង​ជំងឺ​កូ​វីត​១៩ ។​

កិច្ចប្រជុំ​បន្ទាន់​ថ្មី​១​ទៀត​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​មេបញ្ជាការ​បញ្ជា​ការរង​កម្លាំង​ទាំង​៣​ប្រភេទ​អភិបាល​អភិបាលរង​ស្រុក​ក្រុង​មេឃុំ​ចៅសង្កាត់​ទាំងឡាយ​ដែលមាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា​~​ថៃ​ប្រវែង​ជាង​១៥៣​គម ទល់មុខ​ខេត្ត​ស្រះកែវ​និង​ខេត្ត​បូរី​រាំ របស់​ថៃ ។​

​កិច្ចប្រជុំ​លើកយក​បញ្ហា​មក​ពិនិត្យ​ពិភាក្សា​លើ​វិធានការ​កម្លាំង​សរុប​មធ្យោបាយ​សរុប​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ដោយ​ប្រើប្រាស់​បច្ចេកទេស​ពេទ្យ (​ម៉ាស៊ីន​បាញ់​កំដៅ​,​ការលាង​សម្អាត​ដៃ​) ។​
​គឺ​ធ្វើ​ទៅលើ​ទៅលើ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញចូល​ក្រៅប្រទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ពលករ​កម្ពុជា​ដែល​នឹង​ត្រឡប់​មកពី​បរទេស​កាត់​តាម​ប្រទេស​ថៃ​រួច​ចូលមក​មាតុភូមិ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រក​តំបន់ និង​ច្រករបៀង ៕

  

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *