នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១១៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅក្នុងឃុំស្រែហ៊ុយ និងឃុំរយ៉ ស្រុកកោះញែក រួចមក អាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព ឫឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកកោះញែក៕