ព័ត៌មានជាតិ

COVID-19 ផ្ដាច់ជីវិត​មនុស្ស​លើស​៣​ម៉ឺន​នាក់​នៅ​​អង់គ្លេស

អង់គ្លេស​ ៖ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​អង់គ្លេស​បាន​កើន​ឡើងដល់ ៣០,០៧៦​នាក់ បន្ទាប់ពី​ស្លាប់​បន្ត​បន្ថែមទៀត​ចំនួន ៦៤៩​នាក់ ដែល​ត្រូវបាន​ប្រកា​សកាល​ក្នុង​រយៈពេល​២៤​ម៉ោង​កាលពី​ថ្ងៃ ម្សិលមិញ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​បាន​និយាយថា មនុស្ស​ចំនួន ៦,១១១​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វិដ​១៩ នៅក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​នេះ​ឡើងដល់ ២០១,១០១​ករណី​។​ ដោយឡែក​អ្នកជំងឺ COVID-19 ចំនួន ១៣,៦១៥​នាក់​បាន​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *