ព័ត៌មានអន្តរជាតិ

រុស្ស៊ីឈរលំដាប់ថ្នាក់លេខ៥ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅលើពិភពលោក

រុស្ស៊ី ៖ ក្នុងរយៈពេលជាងមួយសប្តាហ៍ គិតចាប់តាំងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់ លើកំណើននៃការឆ្លងរាលដាលវីរុស Covid-19 ដែលគិតត្រឹមថ្ងៃសុក្រនេះ រុស្ស៊ីជាប់លំដាប់ថ្នាក់លេខ៥ហើយនៅលើពិភពលោក ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេ។

ក្នុងរយៈពេល២៤ម៉ោងក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រនេះ រុស្ស៊ីមានការឆ្លងថ្មីនៃវីរុស Covid-19 រហូតដល់ចំនួន ១១,២៣១ ករណី ដែលនាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១៧៧,១៦០ករណី និងមនុស្សស្លាប់ថ្មី ក្នុងរយៈពេល ២៤ម៉ោងដូចគ្នាមានចំនួន ៨៨នាក់ ដែលនាំអោយអ្នកស្លាប់ សរុបកើនឡើងដល់ ១,៦២៥នាក់។

ចំពោះការឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោកវិញបានកើនឡើងដល់ចំនួន ៣,៩១៣,៥៥៩ នាក់ មនុស្សស្លាប់សរុបមានចំនួន ២៧០,៤២២នាក់ និងអ្នកជំងឺវីរុស Covid-19 ចំនួន ១,៣៤១,០០១នាក់ បានជាសះស្បើយពីវីរុសនេះ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *