ព័ត៌មានជាតិ

​បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​

ភ្នំពេញ​៖​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​(​កិបកេង​ប្រាក់​ក្រុមហ៊ុន​)​កាលពី​ឆ្នាំ​២០១៩​។​ក្រោយពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​កន្លងទៅ​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ី បញ្ញា ហៅ តុ​ប អាយុ​៣៣​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ហ្វា​ស​អ៊ិន​វេស​មិន ត្រេ​ឌី​ង​មាន​ស្រុកកំណើត​ខេត្តកំពង់ចាម​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៩៣​ផ្លូវ​៣១BT​ភូមិ​សន្សំ​កុសល​២​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​។​

ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​តប​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​លឹម​សំអឿន​អាយុ​៣៧​ឆ្នាំ​ជា​មេធាវី​តំណាងឱ្យ​ក្រុមហ៊ុន​ហ្វា​ស​អ៊ិន​វេស​មិន​ត្រេ​ឌី​ង​មាន​ទីលំនៅ អាគារ​២២ ផ្លូវ​៥៩០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រូបនេះ​បានឱ្យដឹងថា​កាលពី​អំឡុង​ឆ្នាំ​២០១៨​ខ្លួន​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​វ៉េ​ន​ណូ​វ៉ា​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​ដោយមាន​តួនាទី​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​(​លក់​ប្រេងម៉ាស៊ីន​)​។​នៅ​អំឡុង​ឆ្នាំ​២០១៩​ពេល​ប្រមូលប្រាក់​ពី​អតិថិជន​បាន​ខ្លួន​ពុំបាន​យកប្រាក់​ទៅ​ទូទាត់​ជូន​ក្រុមហ៊ុន​ទេ​។​

គឺ​យកប្រាក់​នោះ​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​សរុប​ចំនួន​១៣.០០០​ដុល្លារ​អាមេរិក​។​ខាង​ក្រុមហ៊ុន​បាន​ហៅ​ខ្លួន​មក​សម្របសម្រួល​ដោយ​រូប​ខ្លួន​សន្យាថា​នឹង​យកប្រាក់​មក​ទូទាត់​សង​ក្រុមហ៊ុន​វិញ​។​ប៉ុន្តែ​ដោយ​គ្មាន​ការជឿទុកចិត្ត​ទើប​ខាង​ក្រុមហ៊ុន​បាន​នាំ​រូប​ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​នេះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *