នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ ក្នុងនោះឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា សរុប១៤៥នាក់ផងដែរ ៕