ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាល ក្រុង-ស្រុក អធិការក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្រ្តីពាក់ព័ន្ធ។ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *