នារសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបសម្តែងការគួរសម និងពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការជាមួយលោក KIM JONG JIN អគ្គនាយករង និងជាប្រធានតំបន់អង្គការ FAO។
លោក KIM JONG JIN បានថ្លៃងអំណរគុណជូនក្រសួងបរិស្ថាន សម្រាប់កិច្ចសហប្រតិបត្តិការកន្លងមក និងពេលខាងមុខ។ លោកបានលេីកឡៀងអំពីកម្មវិធីក្របខ័ណ្ឌប្រចាំប្រទេសឆ្នាំ២០២៤-២០២៨ និងសក្កានុពលរបស់កម្ពុជានៅក្នុងការផលិត ស្តង់ដា តម្រូវការទីផ្សារ និងការធានាសុវត្ថិភាពស្បៀងអាហារផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់អង្គការ FAO សម្រាប់កិច្ចសហការកន្លងមក និងស្នេីឱ្យបន្តស្របតាមគោលនយោបាយកម្ពុជា និងដំណើរវិវត្តន៍នៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីការគិតគូរពីការចិញ្ចឹមសត្វ និងការដាំដំណាំជាយុទ្ធសាស្រ្ត សំដៅលេីកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈហិរញ្ញប្បទានបៃតង៕