នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។
ក្នុងអង្គសន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ស្នងការ មេបញ្ជាការកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពក្នុងខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក នាយក នាយករង ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត នាយករដ្ឋបាល ប្រធានអង្គភាពកងកម្លាំងថ្នាក់ក្រុង ស្រុក មេឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់។