រសៀលថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ចាង វៀន អគ្គរាជទូតរងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក លូ ជិនឈុន ជាវីរៈជន ជនជាតិចិន ដែលបានមកបំពេញបេសកកម្ម ដើម្បីបានសិក្សាស្វែងយល់ និងរុករកក្នុងវិស័យរ៉ែថ្មអារ នៅក្នុងខេត្តក្រចេះ ដោយបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដោយលះបង់នូវពេលវេលា និងអាយុជីវិត ហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើន រហូតដល់បានបាត់បង់ជីវិតកាល ។
