ព្រះវិហារ៖កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មីបានចូលរួមចែកឧបករណ៍កសិកម្មមានដូចជា:នាគស្រែ.ឧបករណ៍ដាំស្រូវ.និងរនាស់សម្រាប់វាយពង្រាបដី។ដែលជាប្រភេទឧបករណ៍ពាក់កណ្ដាលស្វ័យប្រវត្តិជូនដល់កសិករជាសមាជិកសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍និងសហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍ ។
លោកស្រីជូមេត្តាប្រធានសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍បានឡើងបង្ហាញពីបទពិសោធន៍កន្លងមកតាមរយៈការប្រើប្រាស់ឧបករណ៍ទាំង ៣ប្រភេទនេះ ទៅលើការដាំដុះដំណាំស្រូវ គឺទទួលបានលទ្ធផលល្អ ជាងពេលដែលគាត់មិនទាន់ប្រើឧបករណ៍ទាំងនេះ។ដូចជា:ចំណេញពេលវេលា.ប្រើប្រាស់កម្លាំងពលកម្មតិច.ដីធូរស្រូវលូតលាស់លឿន.គ្មានស្មៅចង្រៃ.ទិន្នផលកើនជាងឆ្នាំមុន..។ល។
ឧបករណ៍កសិកម្មទាំងបីប្រភេទនេះគឺជាការផ្ដល់ជូនពីអង្គការdpa។ដែលចូលរួមសម្របសម្រួលដោយលោកហាត់រ៉ាម៉ូបុគ្គលិករបស់អង្គការdpaនិងលោកប៉ែនពេជ្រពណ្ណារាយប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ៕