ព័ត៌មានជាតិ

​ក្មេង​ម្នាក់​ធ្លាក់​ទឹកស្រះ​បណ្តាលឱ្យ​លង់​ស្លាប់​នៅស្រុក​ជីក្រែង

សៀមរាប​៖ក្មេងប្រុស​ម្នាក់​បាន​លង់​ទឹកស្រះ​ស្លាប់​ដោយ​គ្មាន​អ្នកណា​ជួយ​បានឡើយ​។​ករណី​ក្មេង​លង់ទឹក​ស្រះ​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និ​ហ​១៥​នាទី​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២០​ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​របស់​ក្មេងរងគ្រោះ​នៅ​ភូមិ​ល្បើក​ឃុំ​អន្លង់​សំណរ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បាន​និយាយថា ក្មេងរងគ្រោះ​មានឈ្មោះ ចក់ ប៉េង​រី ភេទ​ប្រុស អាយុ ៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​សមត្ថកិច្ច​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​មេឃ​បាន​ភ្លៀង ហើយ​ក្មេងរងគ្រោះ​បាន​រត់​លេង​ទឹក​ភ្លៀងហើយ​ជ្រុលជើង ធ្លាក់​ទឹកស្រះ បណ្តាលឱ្យ​លង់​ស្លាប់​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *