ព័ត៌មានជាតិ

​កសិដ្ឋាន​ចិញ្ចឹម​ចៀម​មួយកន្លែង​គ្រោង​នឹង​បង្កើន​ការចិញ្ចឹម​បន្ថែម​ដើម្បី​ឆ្លើយតប​ទៅនឹង​ត្រូវ​ទីផ្សារ

កំពង់ឆ្នាំង​៖​កសិដ្ឋាន​ចិញ្ចឹម​ចៀម​មួយកន្លែង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​គ្រោង​នឹង​បង្កើន​ការចិញ្ចឹម​សត្វ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន​។​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចៀម​ឈ្មោះ​ប៊ុន​ចាន់​វិ​រៈ​បានឱ្យដឹងថា​៖​លោក​និង​ក្រុមគ្រួសារ​បាន​ផ្លាស់​មក​នៅ​ទីតាំង​ដែល​លោក​កំពុង​រស់នៅ​នេះ​៥​ឆ្នាំ​មកហើយ​។​ស្ថិតនៅ​ដាច់ស្រយាល​ម្តុំ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​នៅក្នុង​ក្នុងភូមិ​ខ្វិត​ទួល​ឃ្លាំង​ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ដើម្បី​ចិញ្ចឹមសត្វ​និង​ដើមឈើ​ហូប​ផ្លែ​។​

​សត្វ​ចៀម​ភាគច្រើន ត្រូវបាន​គេ​ដាក់​ចិញ្ចឹម​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដែលជា​តំបន់​ត្រជាក់ ។​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ពុំ​សូវ​មាន​អ្នក​ចិញ្ចឹមសត្វ​នេះ​ទេ​ដោយសារតែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​ក្តៅ​។​ម្យ៉ាងទៀត​ពិបាក​ក្នុងការ​នាំចូល​ពូជ​ពី​បរទេស​ដើម្បី​យកមក​ចិញ្ចឹម​។​

​ម្ចាស់​កសិដ្ឋាន​បានឱ្យដឹង​ទៀតថា​សត្វ​ចៀម​របស់លោក​ទាំង​តូច​ទាំង​ធំ​មាន​ចំនួន​១០០​ក្បាល​ដែល​ពីមុន​លោក​បានដាក់​ចិញ្ចឹម​ដំបូង​ចំនួន​១០​ក្បាល​លាយ​ជាមួយនិង​សត្វ​ពពែ​។​ក្រោយមក​លោក​បាន​ឈប់​ចិញ្ចឹមសត្វ​ពពែ​ដោយសារតែ​លោក​មើលឃើញថា​ការចិញ្ចឹម​ជាមួយគ្នា​រស់នៅក្នុង​ក្រោល​ជាមួយគ្នា​សត្វ​ពពែ​មាន​ជំងឺ​ច្រើន​។​រហូតដល់​ងាប់​ទៀត​ដោយឡែក​សត្វ​ចៀម​វិញ​មិនមាន​ជំងឺឆ្លង​ហើយ​ងាយ​ចិញ្ចឹម​ទៀត ។​

លោក​បាន​បញ្ជាក់ថា​ចៀម​ញី​មួយ​ក្បាល​តម្លៃ​ក្បាល​៣០០​ដុល្លារ​។​ដោយឡែក​ចៀម​ឈ្មោល​ដែល​ត្រូវ​លក់​ជា​សាច់​វិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​៧​ដុល្លារ​ក្នុងនោះ​ចៀម​១​ក្បាល​ទម្ងន់​៣០​គីឡូក្រាម​ឡើងទៅ ។​សម្រាប់​ចៀម​ដែល​ត្រូវបាន​ទិញ​យកទៅ​បង្កាត់​ពូជ និង​សត្វ​ចៀម​ឈ្មោល​ចិញ្ចឹម​យក​សាច់​វិញ គឺមាន​អាយុ​ពី​៦​ទៅ​៨​ខែ​គេ​អាច​ចាប់​លក់បាន​ហើយ​។​

​ពេលនេះ​លោក​និង​ក្រុមគ្រួសារ​កុំ​ពុង​តែ​រៀបចំ​ពង្រីក​បន្ថែមទៀត​ដោយសារ​ផ្ទៃដី​របស់​លោកធំ​ទូលាយ​អំណោយផល​ដល់​ការចិញ្ចឹម​ចៀម​ដើម្បី​បម្រើ​តម្រូវការ​ក្នុងស្រុក​ដែល​លក្ខណៈពិសេស​ងាយស្រួល​ចិញ្ចឹម​តម្លៃនៅលើទីផ្សារ​ថ្លៃ​ជាង​សាច់​ផ្សេង​។​ណាមួយ​ការចិញ្ចឹម​ចៀម​នៅ​ប្រទេស​យើង​មិនមាន​ច្រើន​នោះឡើយ ។​

សម្រាប់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​គឺមាន​តែ​កសិដ្ឋាន​របស់លោក​១​ប៉ុណ្ណោះ​ដូចនេះ​កសិដ្ឋាន​របស់លោក​អាចបង្កើត​ជា​ពូជ​ល្អៗ​ដែល​សម្រាប់​តម្រូវការ​ខ្ពស់​។​ចំណុច​ទាំងអស់​នេះហើយ​ដែល​បាន​ជម្រុញ​ឱ្យ​លោក​ធ្វើការ​ព​ង្រី​បន្ថែម​។​លោក​បាន​អំពាវនាវ​ដល់​ប្រជាកសិក​នាំគ្នា​ចិញ្ចឹមសត្វ​ចៀម​ប្រភេទ​សត្វ​នេះ​ងាយស្រួល​ចិញ្ចឹម​។​

ពិសេស​ធានាបាន​នូវ​ជំងឺឆ្លង​ផ្សេង​និង​បង្កើន​ជីវភាព​រសនៅ​បានល្អ​ផងដែរ​ណាមួយ នៅ​ខេត្តកំពង់ឆ្នាំង​យើង​នេះ​មិនទាន់មាន​អ្នក​ចិញ្ចឹម​ត្វ​ចៀម​នេះឡើយ​៕​

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *