ព័ត៌មានជាតិ

បណ្តុះបណ្តាល​ជំនាញ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​ដល់​មន្ត្រី​​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

ភ្នំពេញ​៖​មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​)​ជាង​៣០​រូប​បានទទួល​ការបណ្តុះបណ្តាល​ស្តីពី​ជំនាញ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​កាលពី​រសៀល​ថ្ង​ទី​១៩​មិថុនា​ឆ្នាំ​២០២០​នៅ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់នូវ​ជំនាញ​ផ្នែក​ទន់​សម្រាប់​មន្ត្រី​នៃ គ​.​ម​.​ក​.​ពាក់ព័ន្ធ​នឹង​ការងារ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​ដែលមាន​រយៈពេល​៥៧​ម៉ោង​។​បណ្តុះបណ្តាល​ផ្តោត​សំខាន់​ទៅលើ​៖១.​ប្រវត្តិ​សញ្ញាណ​និង​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ​។​២.​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា​។​៣.​ការ​ឈ្វេងយល់​ស្ថានការណ៍​ក្នុង​តំបន់​និង​ពិភពលោក​។​

៤.​គោលនយោបាយ​ការបរទេស​កម្ពុជា​។​៥.​ការកត់ត្រា​និង​ការសរសេរ​របាយការណ៍​។​៦.​ការតាមដាន​បច្ចុប្បន្ន​ភាព​និង​ការវិភាគ​ព័ត៌មាន​អន្តរជាតិ​និង​៧.​ជំនាញ​ចរចា​ពិធីការ​ការទូត​និង​អតិថិវិន័យ​ជាដើម​។​ដើម្បី​តាមដាន​ពី​វឌ្ឍនភាព​របស់​អន្តរជាតិ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​ដែល​នឹង​ជំរុញ​និង​លើកកម្ពស់​ស្តង់ដារ​នៃ​ការអនុវត្ត​ការងារ​របស់​គ​.​ម​.​ក​.​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​សូមជម្រាបថា​គ្រូឧទ្ទេស​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​នេះ​សុទ្ធតែ​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ផ្នែក​ការងារ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​ដែល​មកពី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ​,​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ស៊ូ​សុជាតិ​អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​,​បណ្ឌិត​ឈី​វ​យី​ស៊ា​ង​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​លោក ទាន សំណាង ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​៕​​

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *