ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​ពលករ​ខ្មែរ​ជាង​១០​នាក់​ឆ្លងដែន​ខុសច្បាប់​ចូល​ដី​ថៃ​

បាត់ដំបង​៖​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៧​សហការ​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​សំពៅ​លូន​បានធ្វើការ​ស្ទាក់ចាប់​ពល​ករ​ខ្មែរ​ជាង​១០​នាក់​កំពុង​លួច​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ការឃាត់ខ្លួន​ពលករ​ខែ្មរ​ជាង​១០​នាក់​នេះ​គឺធ្វើឡើង​ខណៈពេលដែល​ពួកគេ​កំពុង​លួច​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​នៅ​ចំណុច​ភូមិ​គីឡូ​១៣​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​។​ពលករ​ខ្មែរ​ចំនួន​១០​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុងនោះ​មាន មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា​ខេត្តព្រៃវែង ,​តាកែវ កំពង់ឆ្នាំង បាត់ដំបង​,​កំពង់ចាម ,​និង​សៀមរាប ។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ពលករ​ខ្មែរ​ទាំង​១០​នាក់​ខាងលើ​ទៅកាន់​ប៉ុស្តិ៍នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គីឡូ​១៣​ដើម្បី​ធ្វើការ​សាកសួរ​និង​បន្ត​ស្រាវជ្រាវ​រក​មេខ្យល់​ប៉ុន្តែ​ពួកគាត់​មិនបាន​ឆ្លើយ​និង​បង្ហាញ​ឈ្មោះ​មេខ្យល់​នោះទេ​។​

លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​រហូតមក​ដល់ពេលនេះ​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ទាំង​១០​នាក់​។​ក្រោយពី​ចាប់​ឃាត់​យកមក​សួរនាំ​រួច​ត្រូវបាន​ខាង​នគរបាល​វរ​ការពារ​ព្រំដែន​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ហើយ​បានឱ្យ​ពួកគាត់​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​៕

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *