ព័ត៌មានជាតិ

កាយ​សំរាម​នៅ​ទ្វារ​ទឹកស្ទឹង​ជ្រៅ​ក្រុង​តាខ្មៅ​ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុងភ្នំពេញ​

ភ្នំពេញ​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដើម្បី​កាយ​សំរាម​ភក់​ដើម​ស្មៅ​ត្រែង​និង​កំប្លោក​ដែល​បាន​កកកុញ​នៅ​ទ្វារ​ទឹកស្ទឹង​ជ្រៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​ការធ្វើសកម្មភាព​កាយ​បើក​ផ្លូវទឹក​បែបនេះ​រហូត​ដល់​ខេត្តកណ្តាល​គឺ​ក្នុង​គោលបំណង​ដើម្បី​រំដោះ​ទឹក​ចេញពី​ខណ្ឌ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​មិន​ថា​កណ្តាល​និង​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ​នោះទេ​។​

​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ មិថុនា​នេះ​ថា​៖ តាម​ការណែនាំ​ពី​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​សំរាម​ភក់​ដើម​ស្មៅ​ត្រែង​កំប្លោក​នៅ​ទ្វារ​ទឹកស្ទឹង​ជ្រៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​រំដោះ​ទឹក​ចេញពី​ខណ្ឌ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ។​

​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បន្តថា​៖​ស្ទឹង​ជ្រៅ​មាន​ទំហំ​ពី​២០​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ​ហើយ​ស្ទឹង​នេះ​ជា​ផ្លូវ​បង្ហូរទឹក​យ៉ាងសំខាន់​ពី​ប៉ែក​ខាងត្បូង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​និង​ប៉ែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤​។​

ដែល​ទទួល​ទឹក​ពី​ប្រឡាយ​ទួល​ពង្រ​ប្រឡាយ​បឹង​ហា​ប្រឡាយ​ភូមិ​ម័ល​ប្រឡាយ​បឹងទំពុន​ប្រឡាយ​បឹងត្របែក​និង​បឹង​ជើងឯក​រួច​បង្ហូរទឹក​ឆ្ពោះទៅ​ទន្លេបាសាក់​ដែល​អាច​រំដោះ​ទឹក​ចេញពី​ខណ្ឌ​ចំនួន​៣​នៅ​ជាយក្រុង​និង​៥​ខណ្ឌ​កណ្តាល​ក្រុង​។​

​ក្នុងនោះ​រួមមាន​៖​ខណ្ឌដូនពេញ ,​ចំការមន ,​បឹង​កេងកង ,៧​មករា ,​ទួលគោក​( កណ្តាល​ក្រុង​) មានជ័យ​,​ដង្កោ​និង​ខណ្ឌ​ពោធិ​សែន​ជ័យ​(​ជាយក្រុង​)​។​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ​ទើប​លោក​ឃួ​ង​ស្រេង​បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើ​សកម្មភាព​កាយ​សំរាម​ភក់​ដើម​ស្មៅ​ត្រែង​កំប្លោក​នៅ​ទ្វារ​ទឹកស្ទឹង​ជ្រៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​នេះ​សំដៅ​ធ្វើយ៉ាងណា​អាច​រំដោះ​ទឹកបាន​នៅ​រដូវវស្សា​នេះ​៕​

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *