ព័ត៌មានជាតិ

រថយន្ត​ទំនើបបើក​ធ្លាក់​ប្រឡាយ​បង្ហូរទឹក​អ្នកបើក​មិនមាន​គ្រោះថ្នាក់​

ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​MAZDACX9​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

រថយន្ត​ម៉ាក​MazdaCX9​ស៊េរី​ទំនើប​ព​ណ៍ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT2123​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ល្បឿន​លឿន​។​ចង់​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​តែ​មិន​ផុត​ក៏បាន​បុក​ខឿន​ធ្លាក់​រថយន្ត​ចូល​ប្រឡាយ​ទឹកស្អុយ​ខូចខាត​រថយន្ត​ផ្នែក​ខាងឆ្វេង​រថយន្ត​យ៉ាងដំណំ​។​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែ​អ្នកបើកបរ​រថយន្ត​បាន​លូន​ចេញ​និង​មិនមាន​រងរបួស​អ្វី​នោះទេ ៕

   

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *