ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹម ត្រី មាន់ ទា និងដាំបន្លែ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារ ជំងឺកូវីដ19 និងជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដោយឡែក កម្ពុជាក៏មានផលប៉ះពាល់ដំណើរការវិស័យទេសចរណ៍ សង្វាក់ផលិតកម្មរោងចក្រសហគ្រាស ធ្ងន់ធ្ងរជាងគេ ដែលធ្វើអោយលំហូរសាច់ប្រាក់ពីនិយោជកជក់ មកបុគ្គលិកកម្មករ កម្មការិនី មានការធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ ជីវភាពប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ ក៏ដូចជារោងចក្រសហគ្រាស។ ដោយឡែកប្រជាពលរដ្ឋប្រមាណជា 80ភាគរយទៀត ដែលពឹងផ្អែកលើវិស័យកសិកម្មនោះ វាជាឱកាសល្អសម្រាប់ឆក់យកឱកាសពង្រឹងសមត្ថភាព និងបង្កើនការដាំដុះ ស្រូវ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ដោយច្រកល្បៀង និងផ្លូវឆ្លងកាត់ពីបរទេស ត្រូវបានបិទ។ ឯកឧត្តម កៅ ថាច មានប្រសាសន៍ បែបនេះគ្រាដែល ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា ដាំបន្លែក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានបន្តទៀតថាបងប្អូនជាកសិករទាំងអស់អាចដាក់ពាក្យសុំខ្ចីពីលុយ ពីធនាគារអភិវឌ្ឍន៍ និងកសិកម្ម បានចាប់ពីការផ្សព្វផ្សាយនេះតទៅ ឥណទានកម្ចីប្រាក់មានការប្រាក់ទាប 0.4 ភាគរយ ដែលធនាគារបានវិនិយោគទឹកប្រាក់ចំនួន 200 លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងទឹកប្រាក់ 500 លានដុល្លារអាមេរិក។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍សំណេះសំណាល ជាមួយប្រជាសហគមន៍ និងនៅក្នុងអគារប្រជុំមន្ទីរពាណិជ្ជកម្មខេត្តព្រឹកថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2020 ដោយឯកឧត្តម បានគូសបញ្ជាក់ថា÷ ឯកឧត្តមបានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែងនិងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម នាយកធនាគារអភិវឌ្ឍ និងកសិកម្ម ដែលផ្ដល់ឱកាសក្នុងការធ្វើបទបង្ហាញស្ដីពីលទ្ធភាពឥណទានដល់កសិករ ក្រុមអ្នកផលិតបណ្ដុំអាជីវកម្ម កសិកម្ម សមាគមកសិកម្ម ក្នុងការប្រើប្រាស់ឥណទាន ដែលមានអត្រាការប្រាក់ទាប ជាគោលនយោបាយ ដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *