ព័ត៌មានសន្តិសុខសង្គម

ភ្លើង​ម៉ូតូ​ចាំង​ភ្នែក​ពេលយប់​បណ្តាលឱ្យ​មន្ត្រី​ជើង​ខ្លាំង​ម្នាក់​បែកក្បាល​និង​ម្នាក់ទៀត​ជាប់​ខ្នោះ

កណ្តាល​៖​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ពេញ​ម្នាក់​និង​ម្នាក់ទៀត​ជាម​ន្ត្រី​យោធា​កងកិត្តិយស​ត្រែទ័ព បាន​ប្រើ​អំពើហិង្សា​ដាក់គ្នា​រហូត​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​កាលពី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ឯក​ម៉ែន​សុខ​ឃឿន​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​លាង​សុធី​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជា​យោធា​កងកិត្តិយស​ត្រែទ័ព​នៅ​ភូមិ​ស្វាយជ្រំ​ឃុំ​ស្វាយជ្រំ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្ដាល​រងរបួស​បែ​ក​ក្បាល​ហូរឈាម​។

​រីឯ​ជនសង្ស័យ​ឈ្មោះ​ជាស​ង្ហា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជា​អាវុធហត្ថ​នៅ​អង្គភាព​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ពេញ​នៅ​ភូមិ​ស្នា​ពីមុខ​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​រួមមាន​វត្ថុតាង​មាន​អាវុធ​ខ្លីម៉ាក​K54​ចំនួន​០១​ដើម​លេខ​55006467,​បង់​១,​គ្រាប់​ចំនួន​៨​គ្រាប់​។​

​លោក​អធិការ​បាន​បន្តថា​កាលពី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២​ជនសង្ស័យ បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​ពេល​ជិះ​មកដល់​ផ្លូវ​កៅស៊ូ​ក៏​ជួប​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ហើយ​មានទំនាស់​រឿង​ភ្លើង​ម៉ូតូ​ចាំង​ភ្នែក​។​បន្ទាប់មក​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​ជនរងគ្រោះ​។​

​ពេលនោះ​ជនសង្ស័យ​បាន​ដក​អាវុធខ្លី​ពី​ចង្កេះ​មក​វាយ​ជនរងគ្រោះ​ត្រូវ​ត្រង់​ក្បាល​បណ្ដាលឱ្យ​បែក​ហូរឈាម​។​ភ្លាមៗ​នោះ​កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រុំ​និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​អនុវត្តតាម​នីតិវិធី​៕​

      

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *