ព័ត៌មានជាតិ

ខេត្តស្វាយរៀងយកសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀងត្រៀមបម្រុងទុកសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទីរ អគារខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន ១៣ ហើយបើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ក៏ពិតមែន ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាល ដាល នៃជំងឺនេះ ដោយរដ្ឋបាលខេត្តគឺនៅតែបន្ត និងអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុសផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត […]

ព័ត៌មានជាតិ

កម្ពុជា-ថៃសម្រេចបិទច្រកព្រំដែនទាំងអស់ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ ថៃប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ។ ថ្លែងឲ្យដឹងក្នុងជំនួបព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ រវាង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក។ ក្នុងជំនួបបានបញ្ជាក់ឲ្យដឹងថា ខាងភាគីថៃ អនុញ្ញាតឲ្យចេញចូលតែឡានធំៗដឹកទំនិញ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ក្នុងរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារឡុងក្លឺគឺ អនុញ្ញាតឲ្យលក់ដូរ […]

ព័ត៌មានជាតិ

COVID-19 ធ្វើឱ្យប្រជាជនជិត១ពាន់លាននាក់ នៅជុំវិញពិភពលោក ត្រូវស្ថិតនៅក្នុងផ្ទះ, ឯអ្នកស្លាប់កើនលើស១២,០០០នាក់

ពិភពលោក ៖ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យបានផ្សាយថា ប្រជាជនជិត១ពាន់លាននាក់ នៅជុំវិញពិភពលោក កំពុងអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ COVID-19 ខណៈចំនួនអ្នកឆ្លងកើនដល់ច្រើនជាង ៣០០,០០០ករណី និងស្លាប់ច្រើនជាង ១២,០០០នាក់។ បើតាម AFP ប្រជាជនជិត១ពាន់លាននាក់ កំពុងស្ថិតនៅក្នុងផ្ទះ នៅក្នុងប្រទេសចំនួន៣៥ នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រជាជនជាង ៦០០លាននាក់ ដែលមានកាតព្វកិច្ចត្រូវស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេសរបស់រដ្ឋាភិបាលមួយចំនួន។ បារាំង អ៉ីតាលី អេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុបដទៃ រួមទាំងសហរដ្ឋអាមេរិក បានប្រាប់ឱ្យប្រជាជនរបស់ខ្លួនស្ថិតនៅក្នុងផ្ទះ ខណៈរដ្ឋ Bavaria បានក្លាយជារដ្ឋដំបូងគេនៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវអនុវត្តវិធានការបិទរដ្ឋជាបណ្ដោះអាសន្ន។ សូមជម្រាបថា មនុស្សច្រើនជាង ៣០០,០០០នាក់បានឆ្លង COVID-19 នៅទូទាំងពិភពលោក ក្នុងនោះរួមាន១២,៩៤៤នាក់ បានស្លាប់ ហើយប្រទេសដែលរងគ្រោះខ្លាំង ជាងគេ នៅពេលបច្ចុប្បន្នគឺអ៊ីតាលី ដែលមានអ្នកស្លាប់ ៤,៨២៥នាក់ និងមានអ្នកឆ្លង ៥៣,៥៧៨ករណី៕

ព័ត៌មានជាតិ

លោកអភិបាលបានចុះពិនិត្យពីស្ថានភាពគ្រប់គ្រង និងការពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅច្រកព្រំដែនព្រៃវល្លិ៍-ប៊ិនហៀប

ខេត្តស្វាយយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានដឹកនាំក្រុមការងារខេត្ត ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រងនិងការពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កន្លងមកបានខិតខំអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយនឹងភាគីវៀតណាម។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនអំពីវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញនាពេលថ្មីៗនេះ ដោយតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមគ្រប់រូបភាព ដែលបានចូលជាធរមានរួចហើយកាលពីវេលាម៉ោង ២៣:៥៩នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយដែលវិធានការនេះធ្វើឡើងគ្មានអ្វីក្រៅពីគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបច្ចុប្បន្នបានក្លាយជារបៀបវារៈរួមរបស់ពិភពលោក តំបន់ […]

ព័ត៌មានជាតិ

ឧកញ៉ាធំៗចូលរួមបរិច្ចាគថវិកាជួយបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ-១៩​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការដើម្បីទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះវរាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានដោយព្រះរាជទ្រព្យផ្ទាល់ជាថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់រាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចខាងលើ។ ក្រៅពីព្រះរាជគំរូដ៏ឧត្តុង្តឧត្តមរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវរាជមាតាជាតិខ្មែរនេះនៅមានសប្បុរសជនជាច្រើនផ្សេងទៀតក៏បានចូលរួមឧបត្ថមផ្តល់ជំនួយជាថវិកាផងដែរ។ ក្នុងនោះមានឧកញ៉ាដែលជាម្ចាស់ក្រុមហ៊ុន និងមុខជំនួញធំៗនៅកម្ពុជាជាច្រើនរូបចូលរួមឧបត្ថមថវិកាសម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ-១៩​នេះ ក្នុងនោះរួមមាន ៖  អ្នកឧកញ៉ា ហុង ពីវ ឧបត្ថមទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា គិត ម៉េង ឧបត្ថមទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកឧកញ៉ា ពុង ឃាវសែ ឧបត្ថមទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឧកញ៉ា ភាព ហៀក ឧបត្ថមទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឧកញ៉ា ទ្រី ភាព និងលោកជំទាវ ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។  លោកឧកញ៉ា លី ហួរ ឧបត្ថមទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។  លោកឧកញ៉ា ថៃ ជាហួត ឧបត្ថមទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា […]

ព័ត៌មានជាតិ

លោក វ៉ា ថន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបផទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្ត របស់មន្ទីរសុខាភិបាលខេត្ត

ខេត្តក្រចេះ ៖ ព្រឹកថៃ្ងសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំបន្ត២០២០ របស់មន្ទីរសុខាភិបាលខេត្តក្រចេះ។ ក្នុងរបស់របាយការណ៍របស់លោក ឈ្នាង សុវុត្ថាប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា បច្ចុប្បន្នយើងមានមន្ទីរពេទ្យបង្អែកសរុបចំនួន៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន១៤កន្លែងកំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាជន និងអគារមណ្ឌលសុខភាពចំនួន៨ កំពង់សាងសង់ -អ្នកជំងឺចូលសម្រាកពេទ្យមានចំនួន២៤.២៨៦នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន២១.០៦១នាក់ -អ្នកជំងឺស្លាប់ចំនួន១៧៨នាក់ ថយចុះជាងនៅឆ្នាំ២០១៨ មាន១៧៩នាក់ អត្រាស្លាប់ ០,៧៣% ថយចុះជាងនៅឆ្នាំ២០១៨ មាន០,៨៥% -សេវាផ្តល់ឈាមនៅមន្ទីរពេទ្យខេត្ត បានបូមពីរអ្នកស្ម័គ្រចិត្តបានចំនួន៦៥នាក់ កើនឡើងជាងនៅឆ្នាំ២០១៨ បាន៣៥នាក់ និងពីក្រុមគ្រួសារអ្នកជំងឺបានចំនួន១.៣០៥នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន១.១៦៧នាក់ -ការប្រើប្រាស់សេវាសុខភាពនៅក្រោមយន្តការហិរញ្ញប្បទាន គាំទ្រជនក្រីក្រដោយមូលនិធិសមធម៌បានអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក -កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព របស់រាជរដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ចំនួន៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យផ្ទៃពោះបានចំនួន១.៧៤៤នាក់ ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀលជូនស្ត្រីសម្រាលកូន បានចំនួន១.២១១នាក់ និងឧបត្ថម្ភប្រាក់ចំនួន ៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យក្រោយសំរាល […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលប្រកាស​ទទួល​ជំនួយ​សប្បុរសជនសម្រាប់​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ កូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដោយប្រាប់ពីទីកន្លែង និងមន្ត្រីចាំទទួលថវិការបស់សប្បុរសជននានា សម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19)។ សប្បុរសជនអាចអញ្ជើញទៅទីស្តីការក្រសួងសុខាភិបាល ដែលមានអាស័យដ្ឋាន ដីឡូតិ័លេខ ៨០ វិថីសម្តេច ប៉ែន តុន (២៨៩) បន្ទប់ផាន់ផ្ទាល់ដី និងអាចទាក់ទងទៅកាន់ ៖ ១៖ លោកស្រី យក់ សម្បត្តិ លេខទូរសព័្ទ ០១២ ៨៤២ ៩៦៦ , ២៖ លោក យូ ពិសី លេខទូរស័ព្ទ ០១២ ៨៣៨ ៨៨៥, ៣៖ លោក សុខ សំអាង លេខទូរស័ព្ទ ០១២ ៧៣១ ៨៨៨ និងលោក ប៊ុន រ៉ិ ទូរស័ព្ទលេខ ០១២ ៧៧៦ ៥៧៨៕

ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រះសីហនុបើកផ្លូវមួយខ្សែដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍អំឡុងការអភិវឌ្ឍផ្លូវ៣៤ខ្សែ

ខេត្តព្រះសីហនុ ៖ នៅក្នុងក្រុងព្រះសីហនុមួយរយៈកន្លងមកនេះមានការកកស្ទះ ដោយមានការអភិវឌ្ឍផ្លូវ៣៤ខ្សែ និងផ្លូវ១១ ខ្សែបន្ថែមទៀតផងដែរ ហេតុនេះហើយទើបអាជ្ញាធរក្រុងព្រះសីហនុបានបើកផ្លូវមួយខ្សែទៀតដែលជាផ្លូវប្លង់ប្រព័ន្ធស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដែលមានប្រវែង៣៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយដឹកនាំ លោក ជួប សីហា ជាមន្ត្រីសាលាក្រុងបាននាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ និងក្រុមបច្ចេកទេសនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ លោក ជួប សីហា ជាមន្ត្រីសាលាក្រុង តំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា មួយរយៈកន្លងមកនេះ ក្រុងព្រះសីហនុ មានការអភិវឌ្ឍផ្លូវគ្រប់ទីកន្លែង ដើម្បីសម្រួលចរាចរណ៍ ហើយលោកបានបន្តទៀតថា ក្នុងការចុះមកបើកផ្លូវលេខ៨១៤២នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឲ្យធ្វើការបើកផ្លូវមួយខ្សែនេះ ងាយស្រួលបញ្ជៀសនៃការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ។ ជាចុងក្រោយលោក ជួប សីហា មន្ត្រីសាលាក្រុង បានសូមអំពាវនាវ ដូចជាសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ បានសាងសង់លំនៅឋានដូចជាសំយ៉ាបផ្ទះលើផ្លូវសាធារណៈ និងលើអូរប្រឡាយមួយចំនួន សូមឱ្យបងប្អូនធ្វើការរុះរើចេញដោយខ្លួនឯង ហើយក្នុងនាមលោកជាមន្ត្រីសាលាក្រុង សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលយកផ្លូវសាធារណៈ […]

ព័ត៌មានជាតិ

​អនុវត្ត​វិធានការ​ក្តៅ​លើ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធំ​នៅតែ​មិន​គោរព​ច្បាប់

បន្ទាយមានជ័យ​៖​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​បាន​អនុវត្ត​វិធានការ​ក្តៅ​ខណៈ​ការណែនាំ​២​ទៅ​៣​លើក​ដល់​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធំ​បើកបរ​ចូល​ក្រុង​សិរីសោភ័ណ​នៅតែ​មិន​គោរព​ច្បាប់​ចរាចរ​។​គឺ​គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​កន្លង​ទៅបាន​ចុះ​ត្រួតពិនិត្យ​អប់រំ​ណែនាំ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធំ​ដឹក​ដី​ថ្ម​ខ្សាច់​លើ​លក្ខណៈ​បច្ចេកទេស​សណ្តាប់ធ្នាប់ បរិស្ថាន​មួយចំនួន​។​ ​នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​នេះ​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​បាន​ដឹកនាំ​ប្រតិបត្តិការ​ដូចគ្នា​នឹង​លើក​ទី​១​ដែរ​ចូលរួម​ដោយ​វរសេនីយ៍​ស៊ី​ឌី អធិការនគរបាល​ក្រុង លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​និង​កងកម្លាំង​មន្ត្រី​ពាក់ព័ន្ធ​។ ​ក្នុងនោះ​ប្រតិបត្តិការ​មានដូចជា​ត្រួតពិនិត្យ​លើ​៖១,​ល្បឿន​នៃ​ការបើកបរ​ក្នុង​ក្រុង​២,​ស៊ី​ផ្លេ​,​ស៊ី​ម៉ាំង​៣,​ការ​គ្រប​តង់​ឬ​ស្បៃ​លើដី​ខ្សាច់​ថ្ម​។​៤,​ការពិនិត្យ​ប័ណ្ណបើកបរ​និង​លិខិត​សម្គាល់​យានយន្ត​(​កាត​គ្រី​)៥​ត្រួតពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​អ្នកបើកបរ​ជាដើម​។​ ​ លោក​វរសេនីយ៍​ស៊ី​ឌី​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​ឱ្យដឹងថា​៖​ការត្រួតពិនិត្យ​នោះ​ធ្វើបាន​លើ​រថយន្ត​ជាច្រើន​គ្រឿងក្នុង​នោះបាន​អប់រំ​ណែនាំ​ដូចខាងលើ​។​ពិសេស​បាន​ឃាត់ទុក​មួយរយៈ​ខ្លី​លើ​រថយន្ត​ដឹក​ដី​ថ្ម​ខ្សាច់​ដែល​មិន​គ្រប​ទ្រុង​,​ដែល​ខ្វះ​លក្ខណៈ​បច្ចេកទេស​យានយន្ត​និង​អ្នកបើកបរ​គ្មាន​ឯកសារ​។​នេះ​ជា​វិធានការ​ក្តៅ​។​បើ​មិន​រាងចាល នៅ​លើក​ក្រោយ​នឹង​អនុវត្ត​វិធានការ​តាមច្បាប់​ហើយ​៕   

ព័ត៌មានជាតិ

បង្កើន​ការត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ចេញចូលតាមច្រក​ប្រទេស

បន្ទាយមានជ័យ​៖​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្តបន្ទាយមានជ័យ​បាន​បង្កើន​ការត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចេញចូល​ច្រក​ប្រទេស​ក្នុង​គោលដៅ​អនុវត្ត​យន្តការ​ប្រយុទ្ធ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​១៩ ។​ ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​សាលាក្រុង​ប៉ោយប៉ែត​ជាមួយ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចេញចូល​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​ ក្នុងនោះ​ក៏​បង្កើន​ការត្រួតពិនិត្យ​ពលរដ្ឋ​ធម្មតា​និង​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​ទាំង​តាម​ច្រកព្រំដែន​អន្តរជាតិ​ច្រក​តំបន់​ព្រំដែន​និង​ច្រករបៀង​ក្នុងការ​បង្កើន​ការរួមចំណែក​ប្រយុទ្ធ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​មេ​រោ​ញ​កូ​រ៉ូ​ណា​ឬ​នឹង​ជំងឺ​កូ​វីត​១៩ ។​ ​ កិច្ចប្រជុំ​បន្ទាន់​ថ្មី​១​ទៀត​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​មេបញ្ជាការ​បញ្ជា​ការរង​កម្លាំង​ទាំង​៣​ប្រភេទ​អភិបាល​អភិបាលរង​ស្រុក​ក្រុង​មេឃុំ​ចៅសង្កាត់​ទាំងឡាយ​ដែលមាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា​~​ថៃ​ប្រវែង​ជាង​១៥៣​គម ទល់មុខ​ខេត្ត​ស្រះកែវ​និង​ខេត្ត​បូរី​រាំ របស់​ថៃ ។​ ​កិច្ចប្រជុំ​លើកយក​បញ្ហា​មក​ពិនិត្យ​ពិភាក្សា​លើ​វិធានការ​កម្លាំង​សរុប​មធ្យោបាយ​សរុប​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ដោយ​ប្រើប្រាស់​បច្ចេកទេស​ពេទ្យ (​ម៉ាស៊ីន​បាញ់​កំដៅ​,​ការលាង​សម្អាត​ដៃ​) ។​ ​គឺ​ធ្វើ​ទៅលើ​ទៅលើ​ភ្ញៀវ​បរទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញចូល​ក្រៅប្រទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា​ពលករ​កម្ពុជា​ដែល​នឹង​ត្រឡប់​មកពី​បរទេស​កាត់​តាម​ប្រទេស​ថៃ​រួច​ចូលមក​មាតុភូមិ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រក​តំបន់ និង​ច្រករបៀង ៕    FacebookWhatsAppTelegram