ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ល្បីណាស់! លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុ បង្កក្លិនពុករលួយនៅក្នុងសាលាក្រុងភ្នំពេញ
Mon,28 May 2018 (Time 08:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 346នាក់)

ភ្នំពេញ៖ តាមសេចក្តីរាយការ មួយបាន អោយ ដឹងថា៖ ចាប់តាំងពីលោក អ៊ុក សុផល បាន ចូលមកកាន់ ដំណែងជា នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញមក អស់រយះ ពេលជិត ២អណត្តិកន្លង ផុតទៅធ្វើ ឲ្យ មន្ត្រីរាជការ ក្រោមឱវាទនៅសាលារាជធានីភ្នំ ពេញ មិនមាន ការពេញចិត្តទាល់តែសោះ ដែលមានឈ្មោះ អ៊ុក សុផល តែងតែបង្ក ព្យុះ ភ្លៀងពេញរាជធានីភ្នំពេញ។

បើតាមប្រភព ពីមន្រ្តីនៅសាលា រាជធានីភ្នំ ពេញ សុំមិនបញ្ចេញឈ្មោះ បានបង្ហើប ឲ្យដឹង ថា៖ សាលារាជធានីភ្នំពេញកាល ពីជំនាន់ លោក ប៊ុន សេរី ធ្វើជានាយក ទីចាត់ការហិ រញ្ញវត្ថុ គឺមិនសូវប្រឹងបូមដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ ដូចករណី ដេញថ្លៃ គំរោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដង។

ចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ ឆ្ងាញ់ណាស់ ។ ជាក់ស្ដែងដូច ជាគំរោងស្ថាបនា ផ្លូវបេតុង ពីច្រមុះ ជ្រូកស្ទឹងមានជ័យ ទៅដល់ រង្វង់មូល ថ្នល់បំបែកខេត្តកណ្ដាល តាកែវ ដែលតម្រូវ អោយ ក្រុមហ៊ុនណឹម ម៉េងខូអិលធីឌី ជាអ្នក ទទួល សាងសង់គឺ ត្រូវមេម៉ាយលែង បន្តធ្វើ អោយរួចរាល់ដូចកាលដែល បានចុះកិច្ច សន្យា ជាមួយ សាលារាជធានីភ្នំពេញ។អ្វីទាំងនេះដោយសារតែ ពិបាករឿង លុយកាក់ ដែល ក្រុមហ៊ុន ត្រូវបើកពីលោក អ៊ុក សុផល នាយក ទីចាត់ការហិរញ្ញ វត្ថុសាលារាជធានី ភ្នំពេញ ឬមួយពាក់ព័ន្ធ ជាមួយនឹង អំពើ ពុករលួយដូចជា ការកាត់លុយ ឬត្រូវចំណាយ ថ្លៃ ទឹកប៊ិចរបស់លោក អ៊ុក សុផល ទើបអាច ទទួលបាន ហត្ថលេខាពីលោក អ៊ុក សុផល ដើម្បី អោយមន្រ្តី គណៈនេយ្យ អាចទៅបើក លុយ រតនាគារបាន។

ពាក់ព័ន្ធនឹង អំអើពុករលួយ នេះដែរ បើតាមប្រពភ ព័ត៌មាន ពីប្រធានអង្គភាព ជំនាញមួយ ចំនួនដែលស្ថិត នៅតាមមន្ទីរក្រោមឱវាទ សាលារាជធានីភ្នំពេញ បានរៀបរាប់ ប្រាប់អ្នក សារព័ត៌មានថា៖ រាល់គំរោងទាំងអស់ ដែល មន្ទីរ ទទួល បានការអនុញ្ញាត ពីសាលា រាជធានី ភ្នំពេញដើម្បីយក មកអនុវត្ត ពេល បើកលុយគឺត្រូវចំណាយ ថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ទៅ១៥% សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅ សុំ បើក លុយម្ដងៗ ពីលោក អ៊ុក សុផលមិន ព្រមបើកទ្វារ បន្ទប់អោយ ចូលនោះឡើយ ហើយបើចូលជួបហើយ គាត់ឆ្លើយ ថារវល់មេ ហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើអោយស្ទះ ការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមាន ជីវភាពខ្សត់ខ្សោយនោះ។

បើតាមប្រភព ព័ត៌មានសុំមិន ប្រាប់ឈ្មោះ បាន លួចខ្សឹបប្រាប់ឲ្យដឹងទៀតថា៖ ពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង តែម្ដង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុ មហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់ត ម្លៃសម្រាប់ ចំណាយដើម្បី បានការឯកភាព ពីប្រមុខរាជរដ្ឋាភិបាល មួយវិញទៀត ករណី ដែលប្រជាពលរដ្ឋ លែងបោះឆ្នោត គាំទ្រ ជូនគណះបក្សប្រជាជនកម្ពុជា នោះមិនមែន គេស្អប់ បេក្ខជនចៅសង្កាត់ នោះទេ នេះមក ពីទង្វើមន្រ្តីដូចជា លោក អ៊ុក សុផល នេះឯង បាន ធ្វើអោយដំណឹង ឬព័ត៌មានដែល លោក អ៊ុក សុផល កាត់លុយពីប្រធាន អង្គភាព ជំនាញ ឬ ដល់កូនៗ របស់ពួកគេដូច្នេះ កូនៗ ទាំងនោះពេលទៅ រៀនវាយកពាក្យ ទាំងនោះ ទៅប្រាប់តៗគ្នា។

ជុំវិញព័ត៌មាន ខាងលើ បើតាម ក្រុមអ្នកតាម ដាន (ជាពិសេស អ្នកសារព័ត៌មាន) បានជជែកគ្នា នៅតុកាហ្វេថា ចំពោះករណី លោក អ៊ុក សុផល នាយកទីចាត់ការ ហិរញ្ញវត្ថុ សាលារាជធានី ភ្នំពេញ មាន តែឯក ឧត្តមទេស រដ្ឋមន្រ្តី ឱម យិនទៀងទេ ទើប អាច ចាត់ការបាន បើមិនអញ្ចឹងទេ យើងរង់ចាំ មើល ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញថ្មី នេះថាតើ ហ៊ានមានចំណាត់ ការ ជាមួយ លោក អ៊ុក សុផល ដែរឬអត់?។ចំពោះការពាក់ព័ន្ធព័ត៌មាន ខាងលើនេះដែរ អ្នកសារព័ត៌មាន មិនអាចទំនាក់ទំនង សុំការ បកស្រាយពី លោក អ៊ុក សុផល បានឡើយ ព្រោះបន្ទប់របស់ លោកឲ្យតែឃើញ អ្នកសារ ព័ត៌មាន ចូលទៅ គឺលោក អ៊ុក សុផល ចាក់គ្រលឹសជាប់។

ដូច្នេះជុំវិញ ព័ត៌មាន ខាងលើនេះដែរ ខាងសារព័ត៌មានយើងរងចាំការបកស្រាយគ្រប់ពេលវេលាពីលោកអ៊ុ ក សុផល រាល់ម៉ោង ធ្វើការ៕