ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
លោក គីម ជុងអ៊ុន ទៅ​ទទួល​ប្រធានាធិបតី​កូរ៉េ ខាងត្បូងដល់​អាកាសយានដ្ឋាន
Tue,18 September 2018 (Time 12:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 177នាក់)

ព្យុងយ៉ាង ៖ មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨​នេះ បាន​ទៅ​ទទួល​ស្វាគមន៍​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូងដល់​អាកាសយានដ្ឋាន​អន្តរជាតិ Sunan ក្នុង​ក្រុង​ព្យុងយ៉ាង សម្រាប់​ជំនួប​កំពូល​លើក​ទី៣ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់ ១៩ ខែ​កញ្ញា ២០១៨។

វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក គីម ជុងអ៊ុន នៅ​អាកាសយានដ្ឋាន​នា​ព្រឹក​នេះ គឺ​អម​ដោយ​ភរិយា​របស់​លោក​ផង​ដែរ គឺ​លោកស្រី Ri Sol-ju។ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នា​ទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំង​ពីររំពឹងថា ប្រទេសជាបង​ប្អូនបង្កើតទាំងពីរ​ អាចនឹងផ្សះផ្សាគ្នា​ឡើងវិញ។ លោក មូន ជែអ៊ីន បានធ្វើដំណើរ​ទៅដល់​ទីក្រុងព្យុងយ៉ាង​នៅព្រឹក​ថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុង​ជំនួបកំពូលជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងគោលបំណង​សម្របសម្រួល​ ឱ្យមាន​កិច្ចចរចាជាថ្មីម្ដងទៀតរវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។